Home ពត៍មានថ្មីៗ ព្រៃផ្សៃណាស់ករណីភ្លើងប្រចណ្ឌ័!​ ប្តីចាក់សាំងដុតសម្លាប់ប្រពន្ធទាំងរស់

ព្រៃផ្សៃណាស់ករណីភ្លើងប្រចណ្ឌ័!​ ប្តីចាក់សាំងដុតសម្លាប់ប្រពន្ធទាំងរស់

373

នៅវេលាទៀបភ្លឺ​ ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៩​ នៅភូមិ​ ត្រគៀត​ ឃុំត្រពាំងសាប​ ស្រុកបាទី​ ​ខេត្តតាកែវ​ ករណី​ប្តីចាក់សាំងដុតសម្លាប់ប្រពន្ធ​ ហើយបុរសជាប្តី​ ក៏បានអាករខ្លួនឯងសម្លាប់តាមក្រោយ​ ហើយករណីនេះគឺមកពីប្តីកើតភ្លើងប្រចណ្ឌ័ប្រពន្ធ​ ។ នៅពេលព្រលប់ប្តីបានរៀបគំរោងដុតប្រពន្ធ​ ដោយរៀបចំសាំងទុករួចជាស្រេច​ ដល់វេលាម៉ោង៤ទៀបភ្លឺ​ ថ្ងៃទី១៣​ ប្តីបានយកសាំងមួយធុងជះទៅប្រពន្ធ​ និងមួយកានទៀតបើកគំរប​ចោល​ បន្ទាប់មកប្តីក៏យកដែកកេះ​ កេះដុតតែម្តង​ រួចហើយប្តីបានយកកាំបិតមកអារកខ្លួនឯងតាមក្រោយ​ ដើម្បីបញ្ចប់ជីវិត​ នៅក្នុងភ្លើងជាមួយគ្នា​ តែសំណាងអ្នកជិតខាងបានឃើញភ្លើងឆេះនៅក្នុងផ្ទះ​ រួចក៏រត់ទៅជួយ​ ប៉ុន្តែ​ទ្វាផ្ទះគឺត្រូវបានចាក់កន្លឺះ​ ដោយអ្នកជិតឃើញភ្លើងឆេះ​ និងលាយឡំជាសម្លេងស្រែក​ ក៏សម្រេចបុកទ្វាទម្លាយចូលតែម្តង​ ហើយឃេីញភ្លើងកំពុងឆាបឆេះ​ ប្រពន្ធ​ឡើងស្ទើរខ្លោចទៅហើយ​ ចំណែក​ប្តីក៏បានអារកខ្លួនឯងដែរ​ តែមិនបានសម្រេច​។ ករណីនេះដែរគឺប្តីមានជំងឺប្រចាំកាយ​ ចង់វិកល់ចរិតម្តងៗ​ ។ ប្រពន្ធត្រូវបានយកសង្រ្គោះបន្ទាប់នៅមន្ទីរពេទ្យលោកសង្ឃប៉ុន្តែពេលនេះនាងទទួលមរណៈភាពហើយ​ ចំណែកប្តី​ កំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត​ ៕