Home ពត៍មានថ្មីៗ ព្រៃផ្សៃ​ម្ល៉េះ!ឪពុកបង្កើតវៃកូនខ្លួនឯងទាល់តែឈឺស្លាប់

ព្រៃផ្សៃ​ម្ល៉េះ!ឪពុកបង្កើតវៃកូនខ្លួនឯងទាល់តែឈឺស្លាប់

416

កូនឈឺជាង៥ខែហើយ​ លុះទៅសម្រាកនៅពេទ្យស្លាប់ បងប្អូនឃើញសពមានស្នាម នាំគ្នាលើករឿងចាស់​ថា​ “មកពីឪពុកវៃកូនពេក រហូតធ្លាក់ខ្លួនឈឺស្លាប់” ទើបប្ដឹងប៉ូលិសចាប់ខ្លួន!

តែខាងប៉ូលិសជំនាញកោសល្យវិច័យ​ អះអាងថា​ ក្មេងស្លាប់ដោយសារតែជំងឺ​ រីឯការឃាត់ខ្លួន បុរសជាឪពុកនោះ​ដោយសារតែប្រើហិង្សារមកលើកុមារ មិនបានពាក់ព័ន្ធការស្លាប់នោះទេ​ ។

ម្តាយក្មេង បានឲ្យដឹងថា កូនប្រុស របស់ខ្លួនបានស្លាប់បាត់បង់ជីវីតនៅមន្ទីរគន្ធរបុប្ជា នៅវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបានប្រមាណ១ថ្ងៃ ។​ ស្រ្តីរូបនោះបានឲ្យដឹងទៀតថា កូនប្រុសរបស់ខ្លួន បានធ្លាក់ខ្លួន ឈឺ ប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់ ។ នៅម៉ោងប្រមាណ១១ថ្ងៃត្រង់ទី១៣ ខែមីនា ឆ្នាំ២០១៩នេះ កូនប្រុសក៏បានសន្លប់ ហើយខ្លួន ក៏បាននាំទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ជាហើយ ត្រូវគ្រូពេទ្យប្រាប់ថា កូន មានជំងឺសួត រលាកបំពងក និងមានបញ្ហាខួរក្បាល ។

នៅពេលសម្រាកពេទ្យរហូតដល់ម៉ោង១១យប់ ក៏បានដាច់ខ្យល់ស្លាប់ ហើយបាននាំទៅបូជានៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ដោយសារតែបងប្អូនរបស់នាង មានការសង្ស័យថា ប្តីរបស់ខ្លួនវាយស្លាប់ និងមានស្នាមជាំ ក៏បានប្តឹងនគរបាលឲ្យឃាត់ខ្លួនប្តីនាងតែម្តង ៕