Home ពត៍មានថ្មីៗ ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា»នៅខេត្តកំពត

ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា»នៅខេត្តកំពត

506

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធី «រុក្ខទិវា» ដែលប្រារព្ធឡើងនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។

 

ព្រះរាជពិធីនោះក៏មានអញ្ជើញចូលរួមផងដែរ​ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា ក៏ដូចជាសមាជិករាជរដ្ឋាភិបាល និងលោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិយ៉ាងច្រើនកុះករប្រមាណជា៥០០០នាក់៕