Home ពត៍មានថ្មីៗ ព្រះ​វរ​រាជ​មាតាជាតិខ្មែរ ទ្រង់មានទឹកព្រះទ័យយាងទៅសួរសុខទុក្ខសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ព្រះ​វរ​រាជ​មាតាជាតិខ្មែរ ទ្រង់មានទឹកព្រះទ័យយាងទៅសួរសុខទុក្ខសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

471

ព្រះ​ឆាយា​លក្ខណ៍​ជាច្រើន​សន្លឹក ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​ផេ​ក​ព្រះ​បរមរាជវាំង បាន​បង្ហាញ​ពី​សម្តេចព្រះ​មហាក្សត្រី ព្រះ​វររាជមាតា​ជាតិខ្មែរ យាង​ទៅ​សួរសុខទុក្ខ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា​កន្លង​ទៅ ខណៈ​ដែល​សម្តេចក្រុមព្រះ​កំពុង​សម្រាក​ព្យាបាល​របួស​ដែល​មិន​ទាន់​សះស្បើយ​នៅឡើយ​នៅ​ដំណាក់​វាល​ស្បូវ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ដោយ​មានការ​ថែទាំ​ពី​ម្ចាស់​ក្ស​ត្រី​ម៉ា​រី ។

ការ​យាង​ទៅ​សួរសុខទុក្ខ​នេះបាន​បង្ហាញ​ថា សម្តេចម៉ែ​ពិតជា​មាន​សេចក្តី​នឹករឭក អាណិត និង​ស្រឡាញ់​ព្រះរាជ​វង្សានុវង្ស​របស់​ព្រះ​អង្គ​ ដែល​ពេល​នេះ​ទ្រង់​ជា​ព្រះ​អធិបតី បន្ទាប់​ពី​ព្រះ​បរម​រតន​កោដ្ឋ សោយ​ទិវង្គត​ទៅ ។

សម្តេចព្រះ​មហាក្សត្រី បាន​សព្វ​ព្រះរាជ​ហ​ឫទ័យ​យាង​សំណេះសំណាល​សួរសុខទុក្ខ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដែល​កំពុង​សម្រាក​ព្យាបាល​ព្រះ​សុខភាព​នៅ​ដំណាក់​វាល​ស្បូវ ក្នុង​សង្កាត់​និរោធ ។

តាម​ព្រះ​ឆាយា​លក្ខណ៍​ទាំងនេះ គេ​ឃើញ​ព្រះ​អង្គ​ត្រូវ​បាន​គ្រាហ៍ ដោយ​សម្តេច មហិស្ស​រា ចក្រ​ព​ង្ស់ ជា​ព្រះ​អនុជ​ដែល​បង្ហាញ​ថា ព្រះ​អង្គ​មិន​ទាន់​ជា​សះស្បើយ​នៅឡើយ​ទេ ហើយ​ក៏​មាន​ភាព​ចាស់ជរា​ស្មាន​មិន​ដល់​ផង​ដែរ​ឬ​ដូច​ជា​ខ្សោយ​ថាមពល ៕