Home ពត៍មានថ្មីៗ ភ្លៀងធ្លាក់បណ្តាលអោយផ្លូវរអិលបង្កគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកឥដ្ឋបណ្តាលអោយមានមនុស្សស្លាប់និងរបួសជាច្រើន

ភ្លៀងធ្លាក់បណ្តាលអោយផ្លូវរអិលបង្កគ្រោះថ្នាក់ក្រឡាប់រថយន្តដឹកឥដ្ឋបណ្តាលអោយមានមនុស្សស្លាប់និងរបួសជាច្រើន

331

ក្រុងព្រះសីហនុ-ពលរដ្ឋប្រាប់ជាបឋមមកថា មានរថយន្តដឹកឥដ្ឋមួយគ្រឿងក្រឡាប់តាមផ្លូវបេតុងវត្តលើ(ផ្លូវចុះពីសង្កាត់លេខ១ទៅសង្កាត់លេខ២ )វេលាម៉ោងជាង១០ព្រឹកថ្ងៃ៧មិថុនា២០១៩នេះ ដែលតាមសេចក្តីរាយការណ៏បឋមថាមានមនុស្ស៤នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ក្នុងនោះជនរងគ្រោះខ្លះស្លាប់នៅកន្លែងកើតហេតុ ជនរងគ្រោះខ្លះស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ហើយក្នុងចំណោមជនរងគ្រោះក៏មានអ្នកបើកបររថយន្តដែលក្រឡាប់នេះផងដែរ។

ហេតុការណ៏នេះក៏មានប៉ះពាល់ទៅលើយានយន្តខ្លះទៀតបណ្តាលអោយរងការខូចខាតដែរ ។ ទោះជាយ៉ាងនេះក្តី ភ្លាមៗនៅមិនទាន់ទទួលបានរបាយការណ៏ផ្លូវការពីសមត្ថកិច្ច អំពីចំនួនជនរងគ្រោះស្លាប់និងរបួសព្រមទាំងការខូចខាតនៅឡើយ ដោយសារថាសមត្ថកិច្ចរង់ចាំការពិនិត្យបញ្ចប់សិន៕