Home ពត៍មានថ្មីៗ មនុស្សជិត២០០នាក់ លោះព្រលឹងគ្រប់គ្នាដោយសារយន្តហោះក្រុមហ៊ុន AirAsia

មនុស្សជិត២០០នាក់ លោះព្រលឹងគ្រប់គ្នាដោយសារយន្តហោះក្រុមហ៊ុន AirAsia

827

កាលពីថ្ងៃទី 03/11/2018 យន្តហោះរបស់ក្រុមហ៊ុន AirAsia ដឹងអតិថិជនសជិត២០០នាក់ពីបាងកក មកភ្នំពេញ ដោយប្រើរយៈពេលរហូតដល់៤ម៉ោង ដោយមូលហេតុបានជួបព្យុះតាមផ្លូវ ។

តាមរយៈបញ្ហានេះដែរបានធ្វើអោយអ្នកនៅលើយន្តហោះទាំងអស់បុកពោះរួមទាំងព្រលឹងចុងសក់ក៏ព្រោះតែការរអាក់រអួលក្នុងការហោះហើរដោយសារតែព្យុះ។

ដោយមូលហេតុនេះបានធ្វើអោយអតិថិជនម្នាក់បានខកចិត្តនិងបានផុសតាមរយៈគណនេយ្យផ្ទាល់ខ្លួនឈ្មោះ Sam Henglong បានសសេរបង្ហោះថា៖ ជិះយន្តហោះ​ បាងកក-ភ្នំពេញ​ រយះពេល​៤ម៉ោង#airasia FD604 20:30-9:40 (03/11/2018)ជិះចេញពី​ បាងកក​ 20:30 តែដល់ភ្នំពេញ​ ម៉ោង​ 00:30(12:30am) ចង់សួរថា​ ក្រុមហ៊ុន​ AirAsia រាល់មុនការហោះហើរមានដែលព្យាករណ៏​ អាកាសធាតុអត់​??

លោកបានបន្តថា៖ បើមានប្រាកដជាដឹងថានៅភ្នំពេញ​ នឹងមានព្យុះភ្លៀងម៉ោងប៉ុម្មាន​ ហើយត្រូវអត់​ តែម្សិលមិញគឺ​ flight ត្រូវមកដល់ម៉ោង​09:30តែក្នុងពេលកំពុងហោះហើរ​ បែរជាមានខ្យល់ភ្លៀងខ្លាំង​ ដែរធ្វើឲយន្តហោះសំយ៉ុងក្បាលចុះក្រោម​ រួមជាមួយការ​ រលាក់ដូចជិះរទេះគោ​ ហើយពេលនោះភ្លាមក៏មានការហោះឡើងទៅលើវិញយ៉ាងលឿន​ តែពេលឡើងនឹងដូចកំពុងអង្កុយលើកៅអីម៉ាស្សារចឹង​ (យល់អារម្មណ៏អ្នកជិះក្នុងនឹងអត់​ ទាំងដែលទើបមើលពត័មានទាក់ទងនឹងការធ្លាក់យន្តហោះមិនដល់មួយអាទិត្យផងរួមជាមួយនឹងការមើល​video​ វាស្រដៀងម៉ងហា)។

Sam henglong បានបញ្ជាក់ថា៖ ចុងក្រោយត្រូវទៅចតនៅ​ siem reap international airport វិញ​ landing ហើយអត់អោយចុះទៀត​ នៅចាំឡើងចង់ 2h ហើយត្រូវបានគេ (AirAsia company) បង្ខំឲជិះមកភ្នំពេញវិញទៀត​ ទាំងដែលអារម្មណ៏​ passengers ទាំងអស់លែងនៅក្នុងខ្លួន​ហើយ​ ហើយរឿងដែលហួសចិត្តជាងនឹងទៀត​ flight attendant អត់មាន​ calm down passengers អីទេ​ អត់មានប្រកាសប្រាប់អីបន្តិចម៉ង​ ទាំងយើង​ ទាំងគេពីណាចង់បន្តជិះទៀត​ ?????

គាត់ចង់បង្កើតជាសំនួរ​ថា៖ បើមានការព្យាករណ៏ហេតុអីមិន​ delay flight កន្លះម៉ោង ឬ1ម៉ោងទៅ​ ជីវិតមនុស្ស​ 100ជាងជិត​200នាក់នៅលើនឹង​ ហេតុអីក៏លេងសើចម៉្លេះ​ ហើយមានបញ្ហាចឹងហើយដូចអត់ឃើញមានការសុំទោសពីក្រុមហ៊ុនអីសោះ​ ស្ងាត់ជ្រៀបដូចអត់មានរឿងអីកើតឡើង។

តាមរយៈការបកស្រាយខាងលើនេះគឺនៅមិនទាន់មានខាងករុមហ៊ុនចេញមុខបកស្រាយនៅឡើយទេ៕

ប្រភពពី៖ ឡៃលី ប៉ោយប៉ែត