Home ពត៍មានថ្មីៗ មនុស្សពិតជាសាហាវព្រៃផ្សៃ!ហ៊ានបរិភោគសត្វស្វាទាំងរស់ហើយ Live តាម Facebook ឲ្យ​គេឯងមើល​ទៀតទីបំផុតជាប់ទ្រុង

មនុស្សពិតជាសាហាវព្រៃផ្សៃ!ហ៊ានបរិភោគសត្វស្វាទាំងរស់ហើយ Live តាម Facebook ឲ្យ​គេឯងមើល​ទៀតទីបំផុតជាប់ទ្រុង

535

នៅប្រទេសវៀតណាមមានរឿងដ៏សាហាវព្រៃផ្សៃមួយរហូតដល់អាជ្ញាធរ​វៀតណាម​ចុះ​ស៊ើបអង្កេត និង​ក្របួចបាន​ទាំងក្រុម ដោយសារការ​សម្លាប់ និងបរិភោគ​ប្រភេទសត្វស្វា​ជិតផុតពូជមួយ​ក្បាល ដោយ​បង្ហោះ Live ផ្ទាល់តាមបណ្តាញ​ទំនាក់ទំនង​សង្គមថែម​ទៀត។

គួរជម្រាបថា សត្វស្វាខាងលើគឺជាប្រភេទដែលជិតផុតពូជខ្លាំងមួយនៅលើពិភពលោក ហើយពួកវាមានវត្តមានតែនៅ​តំបន់ភាគខាងជើងវៀតណាមប៉ុណ្ណោះ។ ​​បុរសម្នាក់ក្នុងចំណោមបក្សពួកទាំង០៦នាក់ បានទិញសត្វស្វាខាងលើ ពីព្រាន​​ព្រៃក្នុងតម្លៃ​៤៩ដុល្លារ។

បុរសទាំង ០៦នាក់ មានអាយុ​ចន្លោះពី ៣៥-៥៩ឆ្នាំ បានប្រើទូរស័ព្ទ​ថតបង្ហោះសកម្មភាព​​​ដ៏​ឃោរឃៅរបស់ពួកគេ ដែល​​កំពុងតែ​បរិភោគ​សត្វស្វាមួយ​ក្បាលទាំងរស់ នៅលើ​បណ្តាញ​សង្គម Facebook កាលពីថ្ងៃទី១៧ ខែវិច្ឆិកា​កន្លងទៅ ខណៈ​ជន​ទាំង​នោះ​ត្រូវបានអាជ្ញាធរ​វៀតណាម​កំណត់​អត្តសញ្ញាណ និងចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។

ការរត់ពន្ធ និងបរិភោគ​អម្បូរ​សត្វកម្រ និងជិតផុតពូជ​មានការរីករាលដាល​ខ្លាំងនៅក្នុងប្រទេស​វៀតណាម ដោយជនជាតិ​វៀតណាម​ភាគច្រើននៅតែជឿថា​ ​សត្វទាំងនោះអាចជួយបំប៉ន​សុខភាព និងព្យាបាល​ជំងឺបាន៕