Home ពត៍មានថ្មីៗ មនុស្សសម័យនេះព្រៃផ្សៃណាស់!ដោយសារតែភ្លើងប្រច័ណ្ឌធ្វើអោយបុរសជាប្ដីដើមហ៊ានចាក់សម្លាប់សង្សារអតីតប្រពន្ធ ហើយនិងប្រពន្ធរងរបួសធ្ងន់ជាមួយម្តាយក្មេករបួសធ្ងន់

មនុស្សសម័យនេះព្រៃផ្សៃណាស់!ដោយសារតែភ្លើងប្រច័ណ្ឌធ្វើអោយបុរសជាប្ដីដើមហ៊ានចាក់សម្លាប់សង្សារអតីតប្រពន្ធ ហើយនិងប្រពន្ធរងរបួសធ្ងន់ជាមួយម្តាយក្មេករបួសធ្ងន់

411

ប្ដី​ដើម​ឃើញ​អតីត​​ប្រពន្ធ​​នៅ​ជា​មួយ​​សង្សារថ្មី ​ក៏​ស្ទុះ​ទៅ​ចាក់​ជា​ច្រើន​កាំ​បិត ​បណ្ដាលឲ្យ​​បុរស​ជា​សង្សារ​​ស្លាប់ពេល​បញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​ ​ខណៈ​អតីត​ប្រពន្ធ​ និង​ម្ដាយ​ក្មេក​​រង​របួស​ធ្ងន់​ ចំណែក​ឯ​ជន​ដៃ​ដល់​វិញ​ បានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៧យប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

នគរបាលខណ្ឌចំការមនបានប្រាប់ឲ្យដឹងដែរថា​ បុរសដៃដល់ដែលធ្វើសកម្មភាព​ចាក់សម្លាប់មនុស្សនេះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ​ មិនទាន់ស្គាល់អត្តសញ្ញាណទេ​ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា។

បើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាង បានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ​គេបានឃើញនារីរងគ្រោះ (ជាប្រពន្ធ) និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជា​សង្សារ​ ជិះកង់មកតាមក្រោយ ទើបនាំគ្នាហៅ​ស៊ុបហូបជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃ ដល់ជិះម៉ូតូមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយជុំ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្ត ដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុ ក៏បានសាកសួររកថា អញ្ជើញពិសាអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសំដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធ និងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ​ ចាក់ទៅលើជនជាតិចិនជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធ និងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រើនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់នោះ។

ក្រោយពីធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់ខាងលើ​ បណ្ដាលឲ្យរងរបួសធ្ងន់​ហើយ​ ជនដៃដល់បានដើរចេញពីហាងខាងលើទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ​មានភ្ញៀវ និងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ​ ទើប មិនមានអ្នកណាហ៊ានចូលទៅឃាត់ និងចាប់ឡើយ​ ទើបបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។

បន្ទាប់មកស្ត្រីជាប្រពន្ធ និងស្ត្រីជាម្ដាយដែលរងរបួស ត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះភ្លាមៗនៅឯគ្លីនិកឯកជន​​ រីឯបុរសជនជាតិចិន​ត្រូវបានបញ្ជូនទៅ​សង្គ្រោះ​ នៅ​​មន្ទីរពេទ្យ​រុស្ស៊ីតែ​​បាន​ស្លាប់​បាត់បង់​ជីវិត​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​៕


ប្រភពពី៖Freshnews