ឃាតករដៃឆៅកាប់សម្លាប់ជីដូនខ្លួនឯងស្លាប់យ៉ាងអនោចអធមត្រូវបាន អាវុធហត្ថខេត្តកណ្តាលសហការជាមួយអាវុធហត្ថខេត្តកំពង់ធំ ចាប់បានហើយ ។
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់អោយនៅមុននេះបន្តិចថា ឃាតករដៃឆៅជាចៅបង្កើតមានជំងឺសរសៃរប្រសាទកាប់សម្លាប់ជីដូនខ្លួនឯងពេលជីដូនកំពុងបោសសំរាមស្លាប់នោះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃ ប្រទេស និងអាវុធហត្ថខេត្តកំពង់ធំ ចាប់បានហើយនៅយប់ថ្ងៃទី០២ខែកក្តដា ឆ្នាំ២០១៩ នៅខេត្តកំពង់ធំ។
ឃាតករមានឈ្មោះ ហ៊ីម សុខមាន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន(សសៃប្រសាទ)មានទីលំនៅ (មិនពិតប្រាកដ) ត្រូវជាចៅបង្កើតរបស់ជនរងគ្រោះ មានទីលំនៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ៕