Home ពត៍មានថ្មីៗ មនុស្សឥលូវព្រៃផ្សៃណាស់!ក្មួយខ្លួនឯងបង្កើតសោះវាយធ្វើបាបគ្នាឡើងកកឈាមទាំងដុំ

មនុស្សឥលូវព្រៃផ្សៃណាស់!ក្មួយខ្លួនឯងបង្កើតសោះវាយធ្វើបាបគ្នាឡើងកកឈាមទាំងដុំ

394

គិតៗទៅមនុស្សសម័យនេះព្រៃផ្សៃណាស់រឿងអ្វីក៏អាចកើតមានឡើងបានដែរមិនថារឿងជាមួយអ្នកក្រៅ ឬសាច់ញាតិខ្លួននោះទេ រឿងវាយដំតែងតែកើតមានឡើង គេខំនាំគ្នាលុបបំបាត់អំពើហឹង្សាអ្នកខ្លះខំបង្កឡើងឥតមានខ្លាចច្បាប់តែម្ដង។

កាលពីម្សិលមិញនេះមានករណីមួយកើតឡើងលើកុមារ ត្រូវអ៊ុំប្រុសបង្កើតវាយដំធ្វើបាបសឹងរាល់ថ្ងៃរហូតអ្នកជិតខាងទ្រាំលែងបានក៏នាំយកក្មេងនោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសតែម្ដង។

តាមរយៈគណនេយ្យហ្វេសប៊ុកឈ្មោះ Meas Rotanak បានរៀបរាប់ថា៖ សែនអាណិតណាស់លោកទ្រាំលែងបានយកប្អូនមកប្ដឹងប៉ូលីស ម្ដាយឪពុកទៅធ្វើការនៅកំពង់សោមផ្ញើរកូននៅបងប្រុសដែលត្រូវជាអ៊ុំក្មេងប្រុស ហើយត្រូវអ៊ុំវៃដំសឹងរាល់ថ្ងៃ វៃគ្នាឡើងកកឈាមដុំៗហើយទ្រមខ្លួនដើរលែងចង់រួចហើយ ពេលមកដល់ភ្លាមៗប៉ូលីសបានសួរនាំតាមដំណើររួចក៏ចេញទៅដល់ផ្ទះដែរតែអ៊ុំគេមិននៅចេញពីផ្ទះបាត់ហើយពេលហ្នឹងប៉ូលីសស្រីៗគាត់ជួយជូតរបួសអោយបណ្ដើរយំបណ្ដើរព្រោះឃើញសភាពនាំគ្នាអាណិតក្មេងឡើងយំគ្រប់គ្នា សូមបញ្ចាក់ នៅប៉ុស្ដនគបាលគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ

នេះគឺពិតជាទង្វើព្រៃផ្សៃរបស់មនុស្សដែលប្រើហឹង្សាលើកុមារគ្មានចិត្តសណ្តោសប្រណីអីសូម្បីតែបន្តិចសង្ឃឹមថាប៉ូលីសនឹងមានចំនាត់ការច្បាស់លាស់លើរឿងក្ដីនេះ៕