Home ពត៍មានថ្មីៗ មនុស្ស៩នាក់បានស្លាប់និងបាត់ខ្លួន៤នាក់នៅវៀតណាមភាគកណ្តាល​​ដោយសារគ្រោះទឹកជំនន់!

មនុស្ស៩នាក់បានស្លាប់និងបាត់ខ្លួន៤នាក់នៅវៀតណាមភាគកណ្តាល​​ដោយសារគ្រោះទឹកជំនន់!

364

ចាប់តាំងពីចុង​សប្តាហ៍មុន​នេះ ទឹកជំនន់យ៉ាង​គំហុក ដែលបានវាយប្រហារភាគកណ្តាល​ប្រទេស​វៀតណាមបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់៩នាក់និង៤នាក់ផ្សេងទៀតបានបាត់ខ្លួន។

យោងតាម​​គណកម្មាធិការ​គ្រប់គ្រងគ្រោះ​មហន្តរាយ​​វៀតណាម NDPC ទឹក​ជំនន់​បានវាយប្រហារ​ខេត្តចំនួន ០៥ នៅភាគកណ្តាលប្រទេសវៀតណាមដូចជា ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien Hue), ក្វាងណាំ (Quang Nam), ក្វាងង៉ៃ (Quang Ngai) និងប៊ិញឌិញ (Dinh Dinh) ដែលសរុប​ចំនួនមនុស្សស្លាប់​ និងបាត់ខ្លួន​នៅខេត្ត​ទាំងនេះ​​មានចំនួន ១៣នាក់។

ក្រៅពីមនុស្ស​រងគ្រោះ លំនៅឋាន ២៣,១០០ខ្នង​រងការបំផ្លិចបំផ្លាញ, សត្វពាហនៈ ៦១,៨០០ក្បាលងាប់ និងស្ពាន-ថ្នល់រាប់រយ​គីឡូម៉ែត្ររងការ​ខូចខាត។ សរុប​តួលេខ​នៅក្នុងរយៈពេល ១១ខែនៃឆ្នាំ២០១៨នេះ ប្រជាជន​វៀតណាម ១៨៩នាក់ស្លាប់ និងថវិកាខាត​បង់ជិត ៤០០លានដុល្លារ ដោយសារតែ​គ្រោះធម្មជាតិ​គ្រប់ប្រភេទ ជាពិសេស​គឺទឹកជំនន់ បំណាក់ដី និងព្យុះសង្ឃរានៅទូទាំងប្រទេស៕