ករណីហឹង្សា បុរសម្នាក់អះអាងថាខ្លួនជាមន្រ្តីយោធាផ្កាយ៣ ខឹងបបួលនារីម្នាក់ ជាអ្នកចំរៀងក្នុងភោជនីយដ្ឋាន “ បឹងមាស “ ទៅគេងជាមួយតែនាងបដិសេធមិនព្រម ផ្ទុះកំហឹងលេីកដៃទះនាង២កំផ្លៀងផ្អេីលអស់នៅក្នុងភោជនីយដ្ឋាន “ បឹងមាស “ ដែលស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ។

នារីរងគ្រោះមានឈ្មោះ យិន ស្រីពៅ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលាភ ខណ្ឌេជ្រោយចង្វារ ។ ចំណែកបុរសដៃដល់ត្រូវបានគេស្គាល់ថា ជាយោធាផ្កាយមាស ៣ ជិះរថយន្ត Mazda ពាក់ស្លាកលេខ ខេមរភូមិន្ទ០២ 2.1215 ។ បន្ទាប់ពីបានទះកំផ្លៀងនារីរងគ្រោះរួច ជនដៃដល់បានឡេីងជិះរថយន្តចេញពីហាងយ៉ាងព្រងេីយគ្មានខ្វល់ពីទង្វេីដែរមិនគប្បីរបស់ខ្លួនឡេីយ ។


ខណះនេះនារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ រងចាំមានចំណាត់ការជួយដោះស្រាយតាមនិតិវិធីច្បាប់ ៕
ប្រភពពី៖TVFB