Home ពត៍មានថ្មីៗ ប្លែកៗ មហាស្រៀវ!ពេលឃើញបុរសម្នាក់ហ៊ានថតនៅកន្លែងគ្រោះថ្នាក់នឹងសឹងតែអស់ជីវិត(មានវីដេអូ)

មហាស្រៀវ!ពេលឃើញបុរសម្នាក់ហ៊ានថតនៅកន្លែងគ្រោះថ្នាក់នឹងសឹងតែអស់ជីវិត(មានវីដេអូ)

935

មនុស្សភាគច្រើនសុទ្ធតែចូលចិត្តថតរូបនៅកន្លែងពិសេសៗដើម្បីផុសនៅក្នុង Instagram និង Facebook ជាដើម។ យ៉ាងណាមិញ ពុំគួរប្រថុយជីវិតរបស់អ្នកដើម្បីតែថតរូបដូចជាបុរសម្នាក់នេះទ្បើយ។

វីដេអូឃ្លីបមួយនេះ បានថតជាប់ពីសកម្មភាពរបស់បុរសម្នាក់ដែលសុំឲ្យមិត្តភក្តិរបស់ខ្លួនជួយសង្គ្រោះ ខណៈពេលដែលរូបលោកស្ទើរតែរអិលជើងធ្លាក់ពីច្រាំងថ្មចោទដ៏គ្រោះថ្នាក់បំផុតលើលោក ដែលមានកម្ពស់ ៨៥០ ម៉ែត្រនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ទៅហើយ។

តាមរយៈវីដេអូដែលបានបង្ហាញនេះគឺដោយសារតែបុរសម្នាក់នោះចង់ផ្តិតយករូបភាពដ៏អស្ចារ្យតែក៏បានរអិលជើងធ្លាក់នឹងត្រូវបានមិត្តភក្តិបានជួយសង្គ្រោះទាន់ពេល។

ដូច្នេះសូមកុំធ្វើដូចជាគាត់អោយសោះព្រោះវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់៕