Home ពត៍មានថ្មីៗ មិនជឿកុំប្រមាថ!នេះជាវិធីការពារកុំឱ្យខ្មោចលងនៅក្នុងបន្ទប់សណ្ឋាគារ

មិនជឿកុំប្រមាថ!នេះជាវិធីការពារកុំឱ្យខ្មោចលងនៅក្នុងបន្ទប់សណ្ឋាគារ

501

នេះគឺជាជំនឿ និងជាការសម្ងាត់ម្យ៉ាងរបស់បណ្តាម្ចាស់មុខជំនួញសណ្ឋាគារ។ សណ្ឋាគារគ្រប់ទីកន្លែងតែងតែមានយ៉ាងតិចបំផុត មួយបន្ទប់ ដែលត្រូវតែទុកឱ្យនៅទំនេរជានិច្ច ទោះជាមានអ្នកមកជួលស្នាក់នៅពេញអស់ប៉ុនណាក៏ដោយ ក៏ពួកគេមិនជួលបន្ទប់នោះឱ្យទៅភ្ញៀវម្នាក់ណាទាំងអស់។

គេនាំគ្នានិយាយថា បន្ទប់ពិសេសមួយបន្ទប់នោះត្រូវបាន «អនុរក្សទុក» សម្រាប់ «ភ្ញៀវពិសេស» ដូច្នេះ នៅពេលលោកអ្នកមានផែនការចង់ចូលទៅស្នាក់នៅក្នុងសណ្ឋាគារណាមួយក៏ដោយ គួរតែកក់ទុកជាមុនជានិច្ច និងព្យាយាមចៀសវាងពីការចូលទៅជួលស្នាក់នៅបែប វ៉កខ៍អ៊ីន (Walk in) បើបុគ្គលិកទទួលភ្ញៀវប្រាប់លោកអ្នកថា គ្មានបន្ទប់ទំនេរទេនោះ ចូរកុំរឹងទទឹងក្នុងការបង្ខំឱ្យពួកគេ រកបន្ទប់ទំនេរឱ្យលោកអ្នកស្នាក់នៅឱ្យសោះ ព្រោះបើសិនជាលោកអ្នកធ្វើបែបនោះ ស្ទើរតែគ្រប់ពេល បន្ទប់ដែលលោកអ្នកបានស្នាក់នៅនោះនឹងជា «បន្ទប់ពិសេស» ដែលថានោះមិនខាន។

ខាងក្រោមនេះគឺជាចំណេះដឹងបន្តិចបន្តួចដែលនឹងប្រាប់ថា តើលោកអ្នកត្រូវការពារខ្លួនយ៉ាងណា បើជួបស្ថានការណ៍ដែលមិននឹកស្មានដល់កើតឡើង៖

០១) មុននឹងចូលទៅក្នុងបន្ទប់ស្នាក់នៅ ចូរគោះទ្វាជាមុនគ្រប់ពេល ទោះជាដឹងថា នេះជាបន្ទប់ទំនេរក៏ដោយ។

០២) បន្ទាប់ពីចូលទៅនៅក្នុងបន្ទប់ហើយ បើលោកអ្នកមានអារម្មណ៍ថា ត្រជាក់រាងកាយស្រឺតឡើងភ្លាមមួយរំពេជ និងមានអាការ «ព្រឺខ្លួន» នោះ ចូរចាកចេញពីក្នុងបន្ទប់វិញយ៉ាងស្ងាត់ៗ និងភ្លាមៗតែម្តង ហើយដើរទៅប្រាប់បុគ្គលិកទទួលភ្ញៀវ ដើម្បីសុំប្តូរបន្ទប់ស្នាក់នៅថ្មី។ ជាទូទៅភាគច្រើន បុគ្គលិកទទួលភ្ញៀវនឹងដឹងភ្លាមតែម្តងថា មានអ្វីកើតឡើង។

០៣) បន្ទាប់ពីចូលទៅនៅក្នុងបន្ទប់ហើយ ចូរបើកភ្លើងឱ្យភ្លឺគ្រប់អំពូលទាំងអស់ ព្រមទាំងបើកវាំងននផង ដើម្បីឱ្យពន្លឺថ្ងៃ ឬពន្លឺភ្លើងនៅខាងក្រៅចាំងចូលមក។

០៤) មុនចូលគេង ចូររៀបចំទុកដាក់ស្បែកជើងរបស់លោកអ្នកក្នុងលក្ខណៈ បញ្ច្រាស់ក្បាលកន្ទុយគ្នា អ្នកខ្លះប្រាប់ថា នេះជាការបង្ហាញអំពីគោលការណ៍ «យិន-យ៉ាង» ដើម្បីឃុំគ្រងលោកអ្នកខណៈពេលគេងលក់។

០៥) ចូរបើកភ្លើងគោមទុកចោលយ៉ាងហោចណាស់ក៏មួយដែរ ខណៈពេលគេង ឬបើកភ្លើងក្នុងបន្ទប់ទឹក រឹតតែល្អ។

០៦) បើលោកអ្នកស្នាក់នៅតែម្នាក់ឯង និងបន្ទប់លោកអ្នកជាបន្ទប់ដែលមានគ្រែពីរ ចូរកុំចូលគេងដោយទុកឱ្យគ្រែមួយទៀតនោះនៅទំនេរឱ្យសោះ ចូរព្យាយាមយករបស់របរទៅដាក់ពីលើ ដូចជា វ៉ាលីសដាក់ខោអាវ ឬរបស់របរអ្វីក៏ដោយមុនពេលដែលលោកអ្នកគេងលក់៕