Home ពត៍មានថ្មីៗ កម្សាន្ត មិនធម្មតា!កញ្ញា Yaya ច្រៀង និងរាំបទចម្រៀងកូរ៉ Kill This Love យ៉ាងអស្ចារ្យលើឆាកតន្ត្រី(មានវីដេអូ)

មិនធម្មតា!កញ្ញា Yaya ច្រៀង និងរាំបទចម្រៀងកូរ៉ Kill This Love យ៉ាងអស្ចារ្យលើឆាកតន្ត្រី(មានវីដេអូ)

459

កំពូលតារាសម្តែងថៃកញ្ញា Yaya បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើឲ្យហ្វេនៗមានការពេញចិត្តបំផុត នៅពេលដែលកញ្ញាបានបង្ហាញខ្លួននៅលើឆាកប្រគំតន្ត្រីរបស់លោក Nadech ដែលជាគូស្នែហ៍របស់ខ្លួន។

ការបង្ហាញខ្លួននេះពិតជាធ្វើអោយអ្នកគាំទ្រមិនខកបំណងទេ ជាមួយនឹងក្បាច់រាំ​ដ៏​រស់​រវើក​របស់នាង ជាពិសេសនាងបានបកស្រាយបទកូរ៉េបានយ៉ាងពិរោះតាមរយៈបទ Kill This Love ។

សំឡេងហ៊ោរកញ្ច្រៀវពីអ្នកគាំទ្រ លាន់លឺស្ទើរតែបែកឆាក នៅពេល Yaya បានបង្ហាញខ្លួននៅក្នុងការប្រគំតន្រ្តីកាលពីយប់ម៉ិញ ជាមួយ​នឹង​ការ​បង្ហាញ​ក្បាច់រាំ និងច្រៀង​បទ Kill This Love ដែលជាចម្រៀងមួយកំពុងល្បីខ្លាំងនៅទូទាំងពិភពលោករបស់ក្រុម Black Pink ។

កុំបង្អង់យូរតោះមកទស្សនាការបកស្រាយចម្រៀងនិងក្បាច់រាំដ៏រស់រវើករបស់កញ្ញា YaYa ៖