កីឡាករលំដាប់ថ្នាក់អន្តរជាតិរបស់ប្រទេសជប៉ុនលោក Keisuke Honda ដែលទើបនិងទទួលតំណែងជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា លោកបានចុះទស្សនកិច្ចនៅទីតាំង SmallWorld ដើម្បីសាកល្បងផលិតផលកុំព្យូទ័រដែលជាស្នាដៃកូនខ្មែរផ្ទាល់កាលពីថ្មីៗនេះ។
បន្ទាប់ពីបានសាកល្បងនូវផលិតផលបច្ចេកវិទ្យារបស់កម្ពុជាហើយលោកមានគម្រោងវិនិយោគលើផលិតផលបច្ចេកវិទ្យាស្នាដៃខ្មែរ ក្នុងគោលបំណងចូលរួមចំណែកក្នុងការបង្កើតឲ្យមានអ្នកជំនាញផ្នែកសរសេរកម្មវិធី ឬវិស្វករផ្នែក Software ឲ្យបានច្រើនជាធនធានមនុស្សពីកម្ពុជា ក៏ដូចជា ដើម្បីជួយលើកស្ទួយវិស័យ Start-up ឲ្យកាន់តែផុសផុលផងដែរ នេះបើតាមការបញ្ជាក់របស់លោកលោក ធុល រិទ្ធី ជាស្ថាបនិកកុំព្យូទ័រ “គម្ពីរ” ។
KSK Angel Fund ជាមូលនិធិរបស់កីឡាករបាល់ទាត់ល្បីឈ្មោះរបស់ជប៉ុន Keisuke Honda នឹង មូលនិធិនេះដែរ ជាផ្នែកមួយជួយទៅលើវិស័យបច្ចេកវិទ្យាដូចជា បច្ចេកវិទ្យាផ្នែក Block Chain, Artificial Intelligence, IoT, robotics និង rockets ជាដើម៕
ប្រភពពី៖ Saby