ក្រុមហ៊ុនទូរស័ព្ទ Huawei របស់ប្រទេស ចិន កាលពីថ្ងៃអាទិត្យបានដាក់បង្ហាញទូរស័ព្ទទំនើបដែលមានអេក្រង់អាចបត់បាន ។

លោក Richard Yu ប្រធានអាជីវកម្មទំនិញប្រើប្រាស់របស់ក្រុមហ៊ុន Huawei បានថ្លែងថា ទូរស័ព្ទ Mate X នឹងអាចប្រើប្រាស់បានជាមួយនឹងបច្ចេកវិទ្យាអ៊ីនធឺណិតឥតខ្សែ 5G ដែលកំពុងត្រូវបានដំឡើងនៅជុំវិញពិភពលោក។

អេក្រង់របស់ទូរស័ព្ទ Mate X អាចបត់បានទៅផ្នែកខាងក្រោយរបស់ទូរស័ព្ទនេះ ដើម្បីប្រែក្លាយខ្លួនទៅជាទូរស័ព្ទដែលមានអេក្រង់ ៦.៦ អ៊ិញ ។ ទូរស័ព្ទនេះនឹងអាចរកទិញបាននៅពាក់កណ្តាលឆ្នាំ ២០០៩ និងមានតម្លៃក្នុងបញ្ជី ២ ២៩៩ អឺរ៉ូ (២ ៦០០ ដុល្លារ)។
លោក Yu បានទទួលស្គាល់ថា តម្លៃនេះ «ថ្លៃខ្លាំង» ប៉ុន្តែក្រុមហ៊ុនកំពុងធ្វើការងារដើម្បីបន្ទាបតម្លៃនេះ៕