Home ពត៍មានថ្មីៗ កម្សាន្ត មិនធម្មតា!គ្រាន់តែថ្ងៃសូត្រមន្តចូលរោងកញ្ញា ឱក សុគន្ធកញ្ញា គ្រោងគ្រឿងពេជ្រខ្ទង់ម៉ឺនដុល្លារ

មិនធម្មតា!គ្រាន់តែថ្ងៃសូត្រមន្តចូលរោងកញ្ញា ឱក សុគន្ធកញ្ញា គ្រោងគ្រឿងពេជ្រខ្ទង់ម៉ឺនដុល្លារ

447

កំពូលតារាចម្រៀងស្រីចាស់វស្សាប្រចាំផលិតកម្ម ហង្សមាស បានចូលរោងជ័យកាលពីល្ងាចម្សិលមិញនេះ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមអបអរពីសំណាក់ក្រុមគ្រួសារ មិត្តភក្តិទាំងក្នុងនិងក្រៅរង្វង់សិល្បៈនៅថ្ងៃដ៏ពិសេសក្នុងជីវិតរបស់ កញ្ញា ឱក សុគន្ធកញ្ញា ។

មិនត្រឹមតែមានការចូលរួមពីសំណាក់មិត្តសិល្បៈល្បីៗនោះទេ ការរៀបចំក្នុងពិធីមើលទៅគឺពិតជាអស្ចារ្យខ្លាំងណាស់ទាំងការតុបតែងទីតាំងពិធីសូត្រមន្ត និង ក្នុងកម្មវិធីទាំងមូល ហើយអ្វីដែលកាន់តែទាក់ភ្នែកខ្លាំងនោះគឺថា កញ្ញា បានគ្រោងនូវគ្រឿងពេជ្រ តម្លៃខ្ទង់ម៉ឺនដុល្លារ​ នៅក្នុងពិធីសូត្រមន្តនេះតែម្ដង។

តាមប្រភពហាងពេជ្រដែលបានច្នៃគ្រឿងពេជ្រសម្រាប់កញ្ញា សុគន្ធកញ្ញា បានបង្ហាញពីតម្លៃគ្រឿងពេជ្រនីមួយៗ យ៉ាងច្បាស់ៗដែលសរុបទៅក្នុងមួយឈុតមាន ចិញ្ជៀន ក្រវិល ខ្សែករ និង កងដៃ សរុប ៤២២០០ ដុល្លារ ៕

ខាងក្រោមនេះជាតម្លៃគ្រឿងពេជ្រនីមួយៗដែលបានបង្ហាញ៖