ស្ដេចមាន់ជល់ថៃមានឈ្មោះថា «Chao Hong Thong»ដែលមានរោមកន្ទុយវែងរហូតដល់ទៅ ១ម៉ែត្រ និងជាពូជដ៏កម្រ Luang Hang Khao ត្រូវបានគេហ៊ានអោយថ្លៃរហូតដល់២០លានបាត (ជាង ៦០ម៉ឺនដុល្លារ) ដើម្បីទិញយកជើងឯកមាន់ជល់ មួយនេះ។
ម្ចាស់របស់វាមានឈ្មោះថា Bussarin Choeybanditthakul បានចិញ្ចឹមវានៅក្នុងសង្កាត់ Bang Phli នៃខេត្ត Samut Prakan ប្រទេសថៃ ក្នុងការដេញថ្លៃយ៉ាងខ្ពស់នេះក៏មិនបានធ្វើអោយម្ចាស់សត្វមាន់នេះព្រមលក់វាដែរក៏ព្រោះតែគាត់ស្រលាញ់វាខ្លាំងពេក រហូតមិនដាច់ចិត្តបែកពីវាឡើយ។
គាត់សុខចិត្តលក់សត្វមាន់ពូជមាន់ជល់មួយក្បាលទៀតមានឈ្មោះថា Chao Hong Fah ដែលជាពូជកម្រ Luang Hang Khao ដូច Chao Hong Thong ដែរ ប៉ុន្តែមានរោមកន្ទុយខ្លីជាង ក្នុងតម្លៃ ៥លានបាត (ជាង ១៥ម៉ឺនដុល្លារ)៕