Home ពត៍មានថ្មីៗ មិនធម្មតា!ជប៉ុនលូកដៃក្នុងរឿងកែច្នៃលូ​បឹងត្របែក​អោយក្លាយជា​កន្លែង​ចិញ្ចឹម​ត្រី​ចម្រុះ​ពណ៌

មិនធម្មតា!ជប៉ុនលូកដៃក្នុងរឿងកែច្នៃលូ​បឹងត្របែក​អោយក្លាយជា​កន្លែង​ចិញ្ចឹម​ត្រី​ចម្រុះ​ពណ៌

417

​យុវជន​ ​សាន​ ​ដារ៉ា​វីត​ ​ធ្លាប់​បាន​ទម្លាយ​ក្ដី​ស្រមៃ​របស់​ខ្លួន​ប្រែក្លាយ​លូ​បឹងត្របែក​ក្លាយជា​រមណីយដ្ឋាន​ ​ពេលនេះ​អាច​ក្លាយជា​ការពិត​ហើយ​ ​ព្រោះ​មាន​ខាង​ជប៉ុន​លូកដៃ​ចូលរួម​គម្រោង​នេះ​រយៈពេល​ ​៣​ ​ឆ្នាំ​ ​កែប្រែ​លូ​ទឹក​ស្អុយ​នេះ​ទៅជា​កន្លែង​ចិញ្ចឹម​ត្រី​ចម្រុះ​ពណ៌​ ​ឈប់​ឱ្យ​មនុស្ស​ចោលសំរាម​តទៅទៀត​ ​។​

តាមរយៈ​គណនី​ហ្វេ​សប៊ុ​ក​ ​យុវជន​សំរាម​ ​បាន​បង្ហោះ​ថា ៖ «ជប៉ុនមានគំរោង៣ឆ្នាំក្នុងការកែច្នៃប្រឡាយបឹងត្របែកឱ្យក្លាយជាកន្លែងចិញ្ចឹមត្រីដូចគ្នា ដូចទៅនឹងអ្វីដែលខ្ញុំបានស្រមៃ អ្វីដែលគួរយកចិត្តទុកដាក់បំផុតគឺធ្វើយ៉ាងណាឱ្យប្រជាជនយើងឈប់បោះសំរាមចូលទៅក្នុងប្រឡាយតទៅទៀត។ ខ្ញុំបាននិយាយហើយ គេចាំតែជួយទេ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើគឺជួយគ្នាជាមុនសិន ។ បងប្អូនប្រជាពលរដ្ឋដែលបានអានហើយសូមជួយមើលថែ និងជួយថែរក្សាទាំងអស់គ្នា ប្រជាជនយើង ទីក្រុងយើង ប្រទេសយើង សូមអរគុណ ពីខ្ញុំ សាន ដារ៉ាវីត ក្រុមយុវជនសំរាម»