Home ពត៍មានថ្មីៗ កម្សាន្ត មិនធម្មតា!តារាខ្មែរលោក ស័ក្ត ចាដេត បានចុះកុងត្រាជាមួយផលិតកម្មភាពយន្តដ៏ល្បីនៅប្រទេសថៃ GMM

មិនធម្មតា!តារាខ្មែរលោក ស័ក្ត ចាដេត បានចុះកុងត្រាជាមួយផលិតកម្មភាពយន្តដ៏ល្បីនៅប្រទេសថៃ GMM

6651

ប្រិយមិត្តជាស្គាល់ហើយតារាសម្ដែងនិងចម្រៀងលោក ស័ក្ត ចាដេត ដែលមានទម្រង់មុខស្រដៀងនឹងតារាកូរ៉េនោះ ប្រជាប្រិយភាពរបស់លោកក៏មិនធម្មតាជាមួយសមត្ថភាពសម្ដែងនិងការច្រៀងជាមួយបទចម្រៀងនិពន្ធថ្មីផងដែរ។

ថ្មីៗនេះផងដែរលោក ចាដេត បានប្រឡងកម្មវិធីមួយរបស់ក្រុមហ៊ុន GMM ដែលមានឈ្មោះថា GMM Bravo ដោយមានការប្រឡងប្រជែងជាមួយបេក្ខជនជាច្រើនអ្នក ជាពិសេសមានការជ្រើសរើសបេក្ខជនក្នុងតំបន់អាស៊ានតែម្ដង។

សម្រាប់ការប្រឡងលោក ចាដេត បានប្រឡងជាប់តាមដំណាក់កាលរហូតដល់បានចុះកុងត្រារយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុនដ៏ល្បីនេះផងដែរ បញ្ជាក់មិនមែនតែលោកចាដេតទេដែលជាប់ គឺមានបេក្ខជន១០រូបមកពី៤ប្រទេសទៀតបានជាប់នឹងបានចុះកុងត្រាជាផលិតកម្មនេះ ។

មានពាក្យអ្វីជូនពរសម្រាប់ការឈានជើងចូលវិស័យសិល្បៈប្រទេសថៃសម្រាប់តារាកម្ពុជាយើង សង្ឃឹមថាគាត់នឹងទទួលបានការគាំទ្រទាំងក្នុងនិងក្រៅប្រទេសកាន់តែច្រើន៕