តារាចម្រៀងល្បីឈ្មោះជើងចាស់ក្នុងផលិតកម្មរស្មីហង្សមាសអ្នកនាង ពេជ្រ សោភា សព្វថ្ងៃនេះកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង មិនថាក្នុងវិស័យសិល្បៈ និងមុខជំនួញផ្ទាល់ខ្លួននោះទេ សុទ្ធតែបានជោគជ័យជានិច្ច។
ដោយឡែកបើយើងងាកទៅមើលពីជីវិតជកជនរបស់តារាចម្រៀងស្រីរូបនេះវិញ សព្វថ្ងៃនាងកំពុងតែរស់នៅយ៉ាងសប្បាយរីករាយ ជាមួយនឹងសម្ភារៈដែលមានគ្រប់សព្វ ជាក់ស្ដែងដូចជាថ្មីៗនេះអ្នកនាង បានផុសវីដេអូមួយក្នុងបណ្ដាញសង្គមអ៊ីនស្ដារក្រាមរបស់ខ្លួន ដោយគ្រាន់តែដៃម្ខាង នាងបានពាក់គ្រឿងអលង្ការមានតម្លៃជាច្រើនឈុត មានទាំងនាឡិកា ខ្សែរដៃ និងចិញ្ជៀនពេជ្រចង់គ្រប់ម្រាមទៀតផង។
តារាដែលមិនដែលប្ដូរទ្រនំនេះពិតណាស់ទ្រព្យសម្បត្តិទាំងអស់នេះតារាចម្រៀង ពេជ្រ សោភា ក៏បានប្រាប់មហាជនដែរថា ដំបូងឡើយអ្នកនាងគឺគ្មានអ្វីទាំងអស់ មានតែបាត់ដៃទទេខិតខំប្រឹងប្រែងតស៊ូរហូតមានគ្រប់យ៉ាងដូចសព្វថ្ងៃនេះ៕