Home ពត៍មានថ្មីៗ កម្សាន្ត មិនធម្មតា!ទិដ្ឋភាពអាពាហ៍ពិពាហ៍របស់កូនមហាសេដ្ឋីឥណ្ឌាចំណាយលុយរហូតដល់ ១០០លានដុល្លារ

មិនធម្មតា!ទិដ្ឋភាពអាពាហ៍ពិពាហ៍របស់កូនមហាសេដ្ឋីឥណ្ឌាចំណាយលុយរហូតដល់ ១០០លានដុល្លារ

506

កូនមហាសេដ្ឋី ប្រេង និងទូរគមនាគមន៍ Mukesh Ambanរបស់ប្រទេសឥណ្ឌាដែលបានចាប់ផ្តើមតាំងពីថ្ងៃពុធរហូតដល់ចុងសបា្តហ៍មុននេះ ធ្វើឡើងនៅអាគារលំនៅដ្ឋាន ២៧ជាន់កណ្តាលទីក្រុម ម៉ុមបៃ (Mumbai) ដែលរៀបចំលំដាប់មហាសាលទាំងសម្លៀកបំពាក់ ទាំងអ្នកចូលរួម ទាំងការសម្តែងពីសំណាក់ តារាអន្តរជាតិដូចជាអ្នកនាង Beyonce ដែលបានចំណាយថវិការហូតដល់១០០ លានដុល្លារ។

កូនស្រីស្នងមរតកវាល់កោតលានអ្នកនាង Isha Ambani អាយុ 27ឆ្នាំ នឹងរៀបការជាមួយលោក Anand Piramal អាយុ 33 ឆ្នាំ។ ការរៀបចំ អាពាហ៍ពិពាហ៍ដ៏មហិមាមួយនេះមានតម្លៃស្មើនឹងអាពាណ៍ពិពាណ៍របស់ក្សត្រអង់គ្លេស ដែលចំណាយអស់១១០លានដុល្លារ។

ការចំណាយដ៏លើសលប់នេះគឺបានប្រើប្រាស់លើបុក្គលិករហូតដល់៦០០នាក់ដើម្បីរៀបចំការងារទូទៅ រីឯតម្លៃជួលតារាអាមេរិចនាង Beyonce ចំណាយអស់៤លានដុល្លារឯណោះ ។

រីឯអ្នកចូលរួមកម្មវិធីក៏មិនធម្មតាផងដែរសូម្បីតែអតីតបេក្ខជនប្រធាននាធិបតេយ្យអាមេរិក លោកស្រី Hillary Clinton ក៏ដូចជាតារាបូលីវូដល្បីៗ ជាច្រើនចូលរួមយ៉ាងកុះករ៕