Home ពត៍មានថ្មីៗ កម្សាន្ត មិនធម្មតា!ទេព បូព្រឹក្ស ហ៊ានចាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ព្រោះតែរឿងមួយនេះ

មិនធម្មតា!ទេព បូព្រឹក្ស ហ៊ានចាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ព្រោះតែរឿងមួយនេះ

1142

កាលពីថ្មីៗនេះកញ្ញា ទេព បូព្រឹក្ស បានធ្វើអោយលោក G-Devith​​​ ភ្ញាក់ផ្អើលដោយសារតែនាងបានចំនាយលុយយ៉ាងច្រើនទិញកាដូរសម្រាប់​​ខួប​២​ឆ្នាំ​របស់​គូ​ស្នេហ៍​ពួកគេធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​​ស្ទើរ​លើស​ជាតិ​ស្ករ ព្រោះ​គូស្នេហ៍​ទាំង​ពីរ​ពិត​ជា​ផ្អែម​ល្ហែម​នឹង​គ្នា​ណាស់ ដោយ​កញ្ញា ទេព បូ​ព្រឹក្ស បាន​ទិញ​កា​ដូ​ជា​ខ្សែ​កប្លាទីន ធំ​មួយ​ខ្សែ​មានដាំពេជ្រ ជូន​ដល់លោក G-Devith​​​។

តាម​ពិត​ទៅ ​ថ្ងៃ​គម្រប់​ខួប​ស្នេហ៍​របស់​អ្នក​ទាំង​ពីរ មិន​មែន​​ពេល​នេះ​ឡើយ គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា​នោះ​ទេ តែ​​កញ្ញា ទេព បូ​ព្រឹក្ស​បាន​ទិញ​ជូន​មុន​ថ្ងៃ​កំណត់។

សម្រាប់នៅលើបណ្តាញសង្គមរបស់លោក G-Devith ក៏បានបង្ហោះរូបកាដូរដែលគូស្នេហ៍បានផ្ដល់អោយនឹងបានសរសេរថា៖ “ទឹក​ចិត្ត​ក្ដី​ស្រលាញ់ វា​ធំ​ធេង​ជាង​កា​ដូមាន​តម្លៃ​រាប់​លាន​ដង អរគុណ​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​ ដែល​លើក​ទឹក​ចិត្ត និង​ខំ​ប្រឹង​​ជាមួយ​បង អរគុណ​ហាន់​នី។ កា​ដូ 2year anniversary . Love so much bopek”។

​កំណើត​ស្នេហ៍​​អ្នក​ទាំង​ពីរ ត្រូវ​បាន​កញ្ញា បូ​ព្រឹក្ស​ ប្រាប់​ថា G-Devith ​បាន​យក​កា​ដូ​នាឡិកា​​គូស្នេហ៍មក​ឲ្យ​ យ៉ាង​ភ្ញាក់​ផ្អើល​ជា​ទី​បំផុត ហើយ​សុំ​រូប​នាង​ជា​សង្សារ​តែ​ម្ដង ដោយ​សួរ​ថា អាច​ស្រលាញ់​គាត់​បាន​អត់? ។ ទោះ​ស្រលាញ់​គ្នា​ខ្លាំង​ក៏​ពិត​មែន តែ​អ្នក​ទាំង​ពីរ​មិន​ទាន់​មាន​គម្រោង​ភ្ជាប់​ពាក្យ ឬ រៀប​ការ​នោះ​ទេ ដោយ​អ្នក​ទាំង​ពីរ​ចង់​គិត​គូរ​លើ​ការ​របរ​រក​ស៊ី​សិន៕​​​