Home ពត៍មានថ្មីៗ មិនធម្មតា!ប៉ូលិសចិនចុះបង្ក្រាបក្លិបបម្រើផ្លូវភេទសម្រាប់ស្រ្តីអភិជន

មិនធម្មតា!ប៉ូលិសចិនចុះបង្ក្រាបក្លិបបម្រើផ្លូវភេទសម្រាប់ស្រ្តីអភិជន

517

តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ក្លិប​សម្រាប់​ស្ត្រី​លំដាប់​ខ្ពស់​ៗ​ចូល​ទៅ​សប្បាយ​ជាមួយនឹង​សេវាកម្ម​ប្រុស​សាច់ដុំ ក្នុង​ទីក្រុង​សៀង​ហៃ ត្រូវ​បាន​បិទទ្វារ ក្រោយ​ពី​លឺដំណឹង​ថា មាន​ថៅកែ​ស្រី​ជា​ភ្ញៀវ​ជះ​លុយ​ទិញ​កាដូ​តម្លៃ​កប់​ពពក​ឱ្យទៅ​បុគ្គលិក​ប្រុស​សាច់ដុំ​ម្នាក់​នៅ​ទីនោះ សម្រាប់​បុណ្យ​ខួបកំណើត​គម្រប់​២៨​ឆ្នាំ​។

បុគ្គលិក​ប្រុស​ម្នាក់​នោះ បាន​ទទួល​កាដូ​មាន​តម្លៃ​ថ្លៃ​ជា​ច្រើន​ក្នុង​ថ្ងៃកំណើត​ពី​សំណាក់​ភ្ញៀវ​ស្រី​ទៅ​លេង​នៅ​ទីនោះ​។ នៅ​ឆ្នាំ​នេះ គេ​បាន​ទទួល​កាដូ ជា​ប្រាក់សុទ្ធ​២៨០០០​យន់​ចិន និង​រថយន្ត Audi មួយ​ថ្មីស្រឡាង​។ រូបថត​ជា​ច្រើន​សន្លឹក ត្រូវ​បាន​បង្ហោះ​ដោយ​បុគ្គលិក​ប្រុស​ម្នាក់​នោះ ដែល​ធ្វើ​ឱ្យ​ផ្អើល​ដល់​ប៉ូលិស​ឱ្យ​ចុះ​មក​បិទក្លិបតែម្ដង​។

ក្លិប​នោះ​មានឈ្មោះ​ថា «White Horse Club» ឬ «​សេះ​.​ស​» ដែល​ស្ថិត​នៅ​ផ្លូវ Shimen Frist ជា​កន្លែង​សម្រាប់​ស្ត្រី​មាន​លុយ​ច្រើន​ចូល​លេង​កំសាន្ត​។ ប្រសិនបើ​ស្ត្រី​ណា​មាន​លុយ​លើស​ពី​៣​លាន​ដុល្លារ គេ​នឹង​អាច​ហៅ​បុគ្គលិក​ប្រុស​សាច់ដុំ​មក​អង្គុយ​ជា​ជួរ​បម្រើភ្ញៀវ​បានឱ្យ​កាន់តែ​ស្និទ្ធស្នាល​។

សម្រាប់បុក្គលិកប្រុសៗនៅទីនោះទទួលបានប្រាក់ខែ​ម្នាក់​បាន​យ៉ាង​ហោច​ណាស់ ១១៨០០​ដុល្លារ​ក្នុង​មួយ​ខែ គិត​ចូល​ទាំង​ប្រាក់​ធីប​ចាប់ពី ១៤៨​ដុល្លារ​បន្ថែម៕

ប្រភពពី៖ Koh Santepheap Daily