Home ពត៍មានថ្មីៗ កម្សាន្ត មិនធម្មតាពិធីរៀបអាពាហ៍ពិពាហ៍របស់ Priyanka Chopra និង Nick Jonas មានទាំងបែបសាសនាគ្រឹស្តិនិងសាសនាហិនឌូ

មិនធម្មតាពិធីរៀបអាពាហ៍ពិពាហ៍របស់ Priyanka Chopra និង Nick Jonas មានទាំងបែបសាសនាគ្រឹស្តិនិងសាសនាហិនឌូ

982

តារាភាពយន្តបូលីវូដ Priyanka Chopra និងតារាចម្រៀងអាមេរិក Nick Jonas បានរៀបការជាមួយគ្នាតាមពិធីបុណ្យសាសនាហិណ្ឌូ មួយថ្ងៃបន្ទាប់ពីមានការរៀបការតាមប្រពៃណីរបស់ពួកគ្រីស្ទាន។

គូស្វាមីភរិយាថ្មីនេះបានប្រារព្ធពិធីរៀបមង្គលការរបស់ពួកគេជាមួយមិត្តភក្តិនិងក្រុមគ្រួសារនៅឯព្រះបរមរាជវាំង Umaid Bhavan ក្នុងទីក្រុង Rajasthani នៃ Jodhpur ។

Jonas និង Chopra បានភ្ជាប់ពាក្យជាមួយគ្នាកាលពីរដូវក្ដៅកន្លងទៅន្ទាប់ពីបានស្រលាញ់គ្នានឹងមើលចិត្តគ្នាមួយរយៈពេលកន្លងមក។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពួកគេបាននិយាយថាអាពាហ៍ពិពាហ៍របស់ពួកគេគឺជា “ការផ្សំផ្គុំ” នៃគ្រួសារជំនឿនិងវប្បធម៌របស់ពួកគេ។

ពួកគេបានចែករំលែករូបភាពនៃពិធីប្រពៃណីមេហេនឌីដែលនៅទីនោះ Chopra ត្រូវបានតុបតែងជាមួយហេនណានៅលើដៃនិងជើងរបស់នាងដោយស្ត្រីនៃគ្រួសារទាំងពីរ។ ក៏មានការប្រកួតកីឡា cricket រវាងក្រុម Priyanka និងក្រុម Nick នៅមុនពិធីអាពាហ៍ពិពាហ៍។

ទស្សនាវដ្ដី People បានឱ្យដឹងថាពិធីរៀបការតាមបែបគ្រិស្តសាសនារបស់ពួកគេត្រូវបានធ្វើឡើងដោយឪពុករបស់លោក Jonas គឺលោក Paul Kevin Jonas ដែលជាអាចារ្យផងដែរ។

ទាំងកូនក្រមុំនិងកូនកំលោះបានស្លៀកសំលៀកបំពាក់របស់ Ralph Lauren ជាអ្នករចនាម៉ូដបានបង្ហោះនៅលើបណ្តាញសង្គម។

Jonas អាយុ 26 ឆ្នាំនិង Chopra អាយុ 36 ឆ្នាំបានភ្ជាប់ពាក្យកាលពីរដូវក្តៅនេះ មិនយូរប៉ុន្មានក្រោយពីដំណឹងនៃការស្នេហារបស់ពួកគេបានក្លាយជាសាធារណៈ។

ពួកគេបាននិយាយនៅក្នុងបទសម្ភាសន៍មួយថាពួកគេបានចាប់ផ្តើមធ្វើការផ្ញើរសារអោយគ្នាជាលើកដំបូងនៅក្នុងខែកញ្ញាឆ្នាំ 2016 ។ ពួកគេបានបង្ហាញវត្តមានរួមគ្នានៅ Met Gala នៅខែឧសភាឆ្នាំ 2017 ដោយសារពួកគេទាំងពីរនាក់ត្រូវបានស្លៀកសំលៀកបំពាក់របស់ Ralph Lauren ហើយទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមធ្វើឱ្យមានជាព៌តមានប្រហែលមួយឆ្នាំក្រោយ។

Chopra គឺជាតារាម្នាក់ក្នុងចំណោមតារាសម្តែងដែលទទួលបានប្រាក់កម្រៃខ្ពស់បំផុតរបស់បូលីវូដដែលបានឈ្នះការប្រកួតបវរកញ្ញាពិភពលោកនៅឆ្នាំ 2000 និងបន្តសម្ដែងខ្សែភាពយន្តជាង 50 នៅក្នុងប្រទេសឥណ្ឌា។

ទស្សនាវដ្ដី Time បានដាក់ឈ្មោះនាងថាជាមនុស្សម្នាក់ក្នុងចំណោម 100 នាក់ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2016 ខណៈពេលដែលទស្សនាវដ្តី Forbes បានបញ្ចូលនាងនៅក្នុងបញ្ជីស្ត្រីដ៏មានឥទ្ធិពលបំផុត 100 នាក់ក្នុងពិភពលោកកាលពីឆ្នាំមុន។ នាងគឺជាភ្ញៀវរបស់ Meghan Markle ក្នុងពិធីមង្គលការរបស់នាងជាមួយព្រះអង្គម្ចាស់ហារីនៅដើមឆ្នាំនេះ។

លោក Jonas កើតនៅរដ្ឋតិចសាសហើយធំដឹងក្តីនៅរដ្ឋ New Jersey ។ គាត់បានបង្កើតក្រុមជាមួយបងប្រុសរបស់គាត់គឺ Joe និង Kevin ដែលហៅថា Jonas Brothers ហើយទទួលបានខ្សែភាពយន្តដ៏ល្បីនៅលើប៉ុស្តិ៍ Disney តាមរយៈខ្សែភាពយន្តដូចជា Camp Rock ៕