Home ពត៍មានថ្មីៗ មិនធម្មតា!ភ្លៀងមួយមេធំធ្វើអោយក្រុងព្រះសីហនុលិចត្រឹមចង្កេះស្ទើរទូទាំងខេត្ត

មិនធម្មតា!ភ្លៀងមួយមេធំធ្វើអោយក្រុងព្រះសីហនុលិចត្រឹមចង្កេះស្ទើរទូទាំងខេត្ត

81

ក្រុងព្រះសីហនុ-ជំនន់ទឹកភ្លៀងបានវាយលុកទីក្រុងព្រះសីហនុសារជាថ្មី ក្រោយមានភ្លៀងធ្លាក់ខ្លាំងបំផុតស្ទើរតែមិនធ្លាប់មាន ចាប់តាំងពីម៉ោងជិត១០យប់ថ្ងៃ៨សីហា២០១៩។សេចក្តីរាយការណ៍ពីពលរដ្ឋអោយដឹងថា ភ្លៀងមួយមេធំនេះ ធ្វើអោយលំនៅដ្ឋានពលរដ្ឋដែលនៅតំបន់ទំនាបតាមសង្កាត់នានាក្នុងក្រុង រងនូវការជន់លិចចូលដល់ក្នុងផ្ទះ ហើយផ្លូវសាធារណៈមួយចំនួនក្នុងក្រុងក៍លិចលង់ មិនអាចធ្វើចរាចរណ៍បានដែរ។ សេចក្តីរាយការណ៍ពីពលរដ្ឋនៅម្តុំជិតស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត អោយដឹងដែរថា ដោយសារតែភ្លៀងខ្លាំង ទឹកឡើងលឿន មានពលរដ្ឋខ្លះបានជាប់ក្នុងទឹកដែលកំពុងជន់លិចខ្លាំង ប៉ុន្តែបានអ្នកភូមិជួយសង្គ្រោះនាំមកកាន់ដីគោកហើយ។ ក្រៅពីនេះ ផ្ទះពលរដ្ឋនៅជិតផ្លូវរថភ្លើងនិងខ្លះទៀតនៅទំនប់រលកក្នុងសង្កាត់លេខ១ ក៍រងនូវការជន់លិចខ្លាំងដែរ។

នេះជាស្ថានភាពធាតុអាកាស អាចនិយាយបានថាអាក្រក់បំផុតសម្រាប់ទឹកភ្លៀងយប់នេះនៅក្រុងព្រះសីហនុ ក្នុងនោះអជ្ញាធរបានអំពាវនាវអោយពលរដ្ឋប្រុងប្រយត្ន័ពីបញ្ហាចរន្តអគ្គិសនី និងការពារគ្រោះថ្នាក់ផ្សេងៗ ៕