Home ពត៍មានថ្មីៗ មិនធម្មតា!លេងសុទ្ធតែដាក់បង្កៃគ្រាប់បែកកំណត់ម៉ោងផ្ទុះ ក្នុងកាស៊ីណូ ភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែត

មិនធម្មតា!លេងសុទ្ធតែដាក់បង្កៃគ្រាប់បែកកំណត់ម៉ោងផ្ទុះ ក្នុងកាស៊ីណូ ភ្ញាក់ផ្អើលពេញក្រុងប៉ោយប៉ែត

558

ករណីមួយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់បែកកំណត់នាទីមួយគ្រាប់ ដែលបង្កៃចោលក្នុង កាស៊ីណូហ្គោលឌែន ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

យោងតាមប្រភពព័ត៌មាន ពីខេត្ត បន្ទាយមានជ័យ បានដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់ចូលទៅលេងហ្គេម នៅក្នុងកាស៊ីណូខាងលើ ហើយបានចូលក្នុងបន្ទប់ទឹក ស្រាប់តែប្រទះឃើញកញ្ចប់ថង់មួយ រួចហៅសន្ដិសុខកាស៊ីណូមកពិនិត្យ ទើបសង្ស័យថាគ្រាប់បែក និងបង្កការភ្ញាក់ផ្អើលតែម្ដង។

សេចក្ដីរាយការណ៍បន្ថែមថា ក្រោយឃើញយ៉ាងដូច្នេះសន្ដិសុខ បានយកមកបោះចោលនៅមាត់លូខាងក្រៅកាស៊ីណូ ទើបហៅសមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីស៊ីម៉ាក់ ចេញមកអន្ដរាគមន៍ ។

មន្ដ្រីស៊ីម៉ាក់ដែលបានចុះទៅដល់កន្លែងកើតហេតុ បានបញ្ជាក់ថា នេះគឺជាគ្រាប់បែកពិតប្រាកដមែន ហើយជាគ្រាប់បែកកំណត់នាទីដើម្បីឲ្យផ្ទុះ។ បន្ទាប់មកខាងមន្ត្រីពាក់ព័ន្ធក៏បានដោះស្រាយយកគ្រាប់បែកនោះចេញ៕