Home ពត៍មានថ្មីៗ មិនធម្មតា!វ័យក្មេងសោះកម្លោះសង្ហារទាំងពីររូបនេះរៀនចប់ជំនាញបើកបរយន្តហោះលំដាប់អន្តរជាតិនៅក្រៅប្រទេស

មិនធម្មតា!វ័យក្មេងសោះកម្លោះសង្ហារទាំងពីររូបនេះរៀនចប់ជំនាញបើកបរយន្តហោះលំដាប់អន្តរជាតិនៅក្រៅប្រទេស

105

បច្ចុប្បន្នទីផ្សារការងារគឺធំទូលាយណាស់មិនថាអ្នករៀនផ្នែកអ្វីជំនាញអ្វីនោះទេសំខាន់អ្នកចេះច្បាស់លាស់អ្នកអាចទទួលបានការងារដ៏សមប្រកបនឹងមានមុខមាត់ខក្នុងសង្គមដូចគ្នា។ ជំនាញអ្វីក៏ដោយយើងអាចបញ្ចប់មិនមែនងាយស្រួលនោះទេ ជាពិសេសនោះការងារពាក់ព័ន្ធជាមួយគ្រឿងម៉ាស៊ីនគឺស្មុគស្មាញហើយលំបាកខ្លាំង។ មនុស្សតិចបំផុតដែលអាចសម្រេចក្ដីស្រមៃពួកគេជាមួយជំនាញដែលលំបាកទាំងនោះសម្រាប់ខ្លួននិងសង្គមជាតិ។

 

ជាក់ស្តែង កម្ពុជា ពិតជាមានមោទនភាព ដោយកូនខ្មែរដ៏សង្ហាពីររូប បានជំនះឧបសគ្គ និងបញ្ចប់ការសិក្សាផ្នែកបើកបរយន្តហោះ នៅក្រៅប្រទេស បានយ៉ាងជោគជ័យក្នុងវ័យក្មេងបែបនេះ។

ទី១. លោក​ លឹមស្រេង សេដ្ឋាមុនី (បញ្ចប់ការសិក្សានៅអាមេរិក និងហ្វីលីពីន) គឺជា​អ្នក​បើក​យន្តហោះ​វ័យ​ក្មេង​​ដំបូង​បំផុត​របស់​កម្ពុជា ដោយកាលនោះលោកមានអាយុទើបតែ ១៩ឆ្នាំប៉ុណ្ណោះ ហើយបានបញ្ចប់​ការ​សិក្សាទៅ​លើ​ជំនាញ​បើកបរ​យន្ត​ហោះ​ ពីសាលាដ៏ល្បីល្បាញរបស់​សហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ២០១៦ និងនៅអាយុ ២០ឆ្នាំ លោកបាន​បញ្ចប់​ការ​ហ្វឹកហ្វឺន​បើក​យន្តហោះ​ខ្នាត​ធំ Airbus A320 ​នៅ​ប្រទេស​ហ្វីលីពីន ដោយបានបញ្ចប់ការសិក្សានៅឆ្នាំ២០១៧។

 

ទី២. លោក ​អ៊ុង សុខាណៃ (បញ្ចប់ការសិក្សានៅហ្វីលីពីន) ​បានខិតខំប្រឹងប្រែងរៀនបើកបរយន្តហោះ ព្រោះចង់​ក្លាយ​ជា​អ្នក​បើកបរ​យន្តហោះនៅពេលអនាគត។ មិន​បាន​ទម្លាយ​ពី​ឈ្មោះ​សាលា​ដែល​គេ​បាន​សិក្សា​ឡើយ ប៉ុន្តែ​សុខាណៃ លើក​ឡើង​ថា ការ​ហ្វឹកហាត់​គឺ​មាន​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ទៅលើ​សិក្ខាកាម ដោយ​គិត​ជា​ចម្បង​បំផុត​នោះ គឺ​បញ្ហា​សុវត្ថិភាព អំឡុង​ពេល​ដែល​ហ្វឹកហាត់។

លោក អ៊ុង សុខាណៃ បាននិយាយថារូបគេបានជ្រើសរើសសាលារៀនបើកបរយន្តហោះនៅ Aviation In Asia​ ក្នុងប្រទេសហ្វីលីពីន ព្រោះតែប្រទេសនេះនៅជិតប្រទេសកំណើតរបស់ខ្លួន ហើយរូបគេអាចនឹងទៅលេងឪពុកម្តាយនៅមាតុប្រទេសបានយ៉ាងងាយស្រួល។ ការសិក្សាវគ្គបណ្តុះបណ្តាលបើកបរយន្តហោះនេះពិតជាមានភាពលំបាកខ្លាំង ប៉ុន្តែរូបគេតស៊ូក្នុងការសិក្សា រហូតដល់បញ្ចប់ថ្នាក់បណ្តុះបណ្តាល ATPL៕