Home ពត៍មានថ្មីៗ មិនធម្មតា!សណ្ឋាគារអាយុកាលជិត១០០ឆ្នាំនៅខេត្តកំពង់ធំល្បីខ្មោចលងសាហាវ

មិនធម្មតា!សណ្ឋាគារអាយុកាលជិត១០០ឆ្នាំនៅខេត្តកំពង់ធំល្បីខ្មោចលងសាហាវ

3537

បើតាមអ្នកស្រុកនៅខេត្តកំពង់ធំបាននិយាយតៗគ្នាថាមានអគារសណ្ឋាគារមួយមានអាយុកាលជិត១០០ឆ្នាំទៅហើយ ទីនោះគឺត្រូវបានគេបោះបង់ចោលឡើងស្ងាត់ជ្រងំគួរអោយខ្លាចជាយូរណាស់មកហើយ អ្នកស្រុកក៏មិនមាននរណាហ៊ានទៅរស់នៅទីនោះឬក្បែរនោះឡើយដោយល្បីថានៅទីនោះមានខ្មោចលងសាហាវ។

ជាពិសេសនោះនាជុំវិញបរិវេណសណ្ឋាគារចំនាស់នោះសំបូរទៅដោយដើមឈើធំៗមិនដឹងមានតាំងពីជំនាន់ណានោះទេ ចំពោះបរិវេណខាងក្រោយគឺមានរោងលោកតា «ក្រហមក» ដែលអ្នកស្រុកគោរពបូជាសុំសេចក្ដីសុខតាំងពីយូរមកហើយ។

ប្រភពព៌តមាននេះគឺបានបង្ហោះដោយម្ចាស់គណនេយ្យម្នាក់ឈ្មោះថា Sokmean Alexandra ដែលគាត់បានចែករំលែកព៌តមាននេះ៕