Home ពត៍មានថ្មីៗ កម្សាន្ត មិនធម្មតា!សូម្បីកញ្ញា មាស សុខសោភា និងតារាមួយចំនួនប្រតិកម្មរឿងប្រមាថលើ កញ្ញា ទេពបូព្រឹក្ស(មានវីដេអូ)

មិនធម្មតា!សូម្បីកញ្ញា មាស សុខសោភា និងតារាមួយចំនួនប្រតិកម្មរឿងប្រមាថលើ កញ្ញា ទេពបូព្រឹក្ស(មានវីដេអូ)

563

រឿងដែលកំពុងតែផ្ទុះខ្លាំងទាក់ទងនឹងកញ្ញា ទេពបូព្រឹក្ស បានរីកសាយរហូតដល់តារាៗមួយចំនួនចេញមុខការពារ មានទាំងការផុសផង ផ្សាយជាវីដេអូផ្ទាល់ផង។

មុននេះបន្តិចកញ្ញា មាស សុខសោភា បានផុសផ្តល់ជាកម្លាំងចិត្ត នឹង ប្រកាសក្ដែងៗរកយុត្តិធ៌មដល់អ្នកសិល្បៈ ជាពិសេសគឺលើកតម្កើងមនុស្សស្រីតែម្ដង ។ តាមរយៈគណនេយផ្ទាល់របស់កញ្ញា មាស សុខសោភា បានសរសេររៀបរាប់ថា ៖

«សួស្តី បងប្អូន ពូ​មីង និង​មហាជនទាំង​អស់។
ក្នុងនាមខ្ញុំជាអ្នកសិល្ប:មួយ​រូប​អស់​រ​យៈពេល​១៥ឆ្នាំមកនេះ ខ្ញុំសូមបញ្ចេញ​មតិ​ខ្លះៗ ទាក់ទងនិងរឿង​ដែលបាន​កើត​ទៅ​លើ​ប្អូន​ស្រី ទេព បូព្រឹក្ស​ កាលពីយប់​ម្សិល​មិញ​នេះ​ ហើយនេះ​ជាបញ្ហាមួយ​ ដែល​តែ​ង​តែ​កើត​មានមក​លើ​សិល្បករ សិល្ប​ការិនី​យើង​មួយ​ចំនួន​ ទាំង​រូប​នាង​ខ្ញុំ​ផ្ទាល់​ ក៍​ធ្លាប់​ជួប​រឿងស្រដៀង​គ្នា​នេះ​ដែរ មិន​ថា​នៅ​ក្នុង​ប្រ​ទេស រឺក៍ក្រៅ​ប្រ​ទេស​ឡើយ។

ដូច​ច្នេះ​ខ្ញុំសូមឲ្យ​មហាជនទាំង​អស់ មេត្តា​ជួយ​ឲ្យ​តម្លៃសិល្ប​ការិនី​ខ្មែរ​យើង ក៍ដូចជា​ លើកតម្កើង និង​ឲ្យ​តម្លៃ​ដល់​ស្រ្តីទាំង​អស់​ទូទាំង​ពិភព​លោក​ មិនថាគាត់ជាអ្នកសិល្ប: រឺក៍ជាអ្នក​ធ្វើ​ការ​អ្វី​មួយ​ក៍​ដោយ​ ពួកគាត់​សុទ្ធតែ​មាន​តម្លៃ​របស់​ពួកគាត់ ហើយ​ស្រ្តី​ទាំង​អស់​ប្រៀ​បបាន​ទៅ​ នឹងកូន​ស្រី​ បង​​ស្រី ប្អូន​ស្រី ម្តាយ និង​លោក​យាយ​ របស់​យើង​ដូច​គ្នា។

ជាចុង​ក្រោ​យខ្ញុំសូម​ជូន​ពរ​អោយ​ប្អូន ស្រី ទេព បូព្រឹក្ស​ ឆាប់រក​ឃើញដំណោះស្រាយក្នុង​ប្រការ​ណាមួយ ហើយក៍​សូម​អោយ​ប្អូន នៅ​តែមានកម្លាំងចិត្ត និង​រឹងមាំ តស៊ូ​ដើម្បីសិល្ប:ខ្មែរ​យើង​តទៅ​មុខ​ទៀត។ »

សូម្បីតែអ្នកនាងខ្ញុងក៏បានបកស្រាយតាមរយៈវីដេអូLiveផងដែរ៖

សុំនិយាយតិចចំពោះរឿង ប្អូនស្រី ទេព្យបូព្រឹក

Posted by Srey Knhong on Tuesday, 25 December 2018

ខាងក្រោមនេះជាវីដេអូរបស់កាកាទាក់ទងនឹងកញ្ញាទេព បូព្រឹក្ស៖

អ្នកណាគេថារឿង ទេពបូព្រឹក្ស គឺជារឿងតូចតាច???ក្នុងនាមខ្ញុំជាកូនខ្មែរនឹងជាអ្នកគាំទ្រសិល្បៈខ្មែរម្នាក់ដាច់ខាតមិនព្រមឲ្យមានទង្វើអំពើហិង្សាទៅកាន់បុគ្គលតារាសិល្បៈណាម្នាក់ឡើយ!😡SAY NO TO VIOLENCE AND DISCRIMINATION AGAINST ANY WOMAN IN CAMBODIA!WE WOMAN HAVE OUR RIGHTS! ALL MEN OF CAMBODIA MUST RESPECT KHMER WOMAN FAMOUS OR NOT FAMOUS!

Posted by Kaka KH Australia on Tuesday, 25 December 2018