Home ពត៍មានថ្មីៗ មិនព្រមឈប់បាញ់ពីរគ្រាប់បំបែកកង់!ករណីគ្រោះថ្នាក់ចរាចរណ៍បើកបុកហើយរត់តែត្រូវសមត្ថកិច្ចឃាត់ជាប់

មិនព្រមឈប់បាញ់ពីរគ្រាប់បំបែកកង់!ករណីគ្រោះថ្នាក់ចរាចរណ៍បើកបុកហើយរត់តែត្រូវសមត្ថកិច្ចឃាត់ជាប់

397

ករណីគ្រោះថ្នាក់ចរាចរណ៍ថ្មីមួយបានធ្វើអោយភ្ញាក់ផ្អើលខណៈដែលសមត្ថកិច្ចបានធ្វើការបាញ់បំបែកកង់ឡានរថយន្តRX350 មួយគ្រឿង ក៏ព្រោះតែរថយន្តនោះបានបុកគេហើយ តែមិនព្រមឈប់ នៅតែបន្តបើករត់ រហូតដល់សមត្ថកិច្ចសម្រេចចិត្តបាញ់២គ្រាប់បំបែកកង់ឡាន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៩និង៤០នាទីយប់ ថ្ងៃសុក្រ ទី២៩ មិនា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ក្នុងសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការបញ្ជាក់របស់សមត្ថកិច្ចមុនពេលកើតហេតុបានប្រាប់ថា៖ ឃើញបុរសម្នាក់ បើកបររថយន្តទំនើបម៉ាកឡិចស៊ីសRX350 ពណ័ស ក្នុងស្ថានភាពស្រវឹង រ៉េឆ្វេងរ៉េស្តាំ ពាក់ស្លាកលេខសៀមរាប.2A 1830ធ្វើដំណើរតាមបណ្ដោយ ផ្លូវជាតិលេខ១ក្នុង ទិស ដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចក្បែរ កន្លែងកើតហេតុ បានជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលបុរសម្នាក់រងរបួស ប៉ុន្តែរថយន្តបង្ករមិន ព្រមឈប់ទទួលខុសត្រូវនោះទេ។

ក្រោយពីបានបុកជាមួយនឹងម៉ូតូហើយ រថយន្តបានព្យាយាមបើករត់បន្តរហូតមកដល់ចំណុចសាលាភូមិន្ទរដ្ឋាបាល សង្កាត់ទន្លេ បាសាក់ បានជ្រុលទៅបុករថយន្តកាមរីបាឡែនមួយគ្រឿងបណ្ដាល ឲ្យរងការខូចខាត មូយចំហៀងខាងឆ្វេង នៅតែមិនឈប់ទៀត បើកបន្តមកដល់ចំណុចមុខវត្តមហាមន្ត្រី ផ្លូវព្រះស៊ីហនុត្រូវសមត្ថកិច្ចកាក់អោយឈប់តែនៅព្រមឈប់ទើបសមត្ថិច្ចសំរេចចិត្តផ្ទុះអាវុត២គ្រាប់បាញ់បំបែកកង់ទើបទៅមុខលែងរួចទើបឃាត់បាន នឹងបញ្ជូនទៅអធិការដ្ឋានខណ្ឌច្បារអំពៅរងចាំដោះស្រាយតាមផ្លូវច្បាប់៕