Home ពត៍មានថ្មីៗ កម្សាន្ត មូលហេតុចម្បងក្នុងការលាក់បាំងជម្ងឺរបស់កញ្ញា ខេមរៈ ស្រីពៅ គឺដើម្បីលើកទឹកចិត្តនាងអោយតស៊ូនឹងជម្ងឺ

មូលហេតុចម្បងក្នុងការលាក់បាំងជម្ងឺរបស់កញ្ញា ខេមរៈ ស្រីពៅ គឺដើម្បីលើកទឹកចិត្តនាងអោយតស៊ូនឹងជម្ងឺ

487

សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ បានមកដល់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ កាលពីយប់ថ្ងៃ២៧ខែមករានេះ នឹងមានការចោមរោមពីសំណាក់មហាជនរង់ចាំធ្វើការដង្ហែរសព។ ស្ថិត​ក្នុងពេលរង់ចាំដ៏ក្រៀមក្រំ និងក្ឌុកក្តួលនេះ ខណៈសពប្អូនមកដល់នោះ ស្រាប់តែ​ឃើញ​លោក​ខេមរៈ សិរីមន្ត​ ​​យំនិងទន់ខ្លួនតែមត្ង និង​​យកដៃ​ខ្ទប់​មុខ​​នៅ​​ចំពោះ​សព​ប្អូន​ខ្លួន ​ដែល​​ធ្វើឱ្យ​ម្នាក់​​ៗឃើញ​ទប់​ទឹក​ភ្នែក​មិន​បានឡើយ ​។

មហាជនរង់ចាំដង្ហែរសពកញ្ញ ខេមរៈស្រីពៅ

បងប្រុសម្នាក់ទៀត របស់​​សព​តារា​ចម្រៀង​ខេមរៈ ស្រី​ពៅ គឺ​លោក​ខេ​ម ប៊ុ​ន​ថង បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​​​ថា «ការ​ដែល​ក្រុម​គ្រួសារ​ទាំង​មូល​ព្យាយាម​លាក់​ពី​ជំងឺ​ពិត​របស់​ប្អូន ខេមរៈ ស្រី​ពៅ នា​ពេល​កន្លង​មក គឺ​ក្នុង​បំណង​តែ​ម្យ៉ាង​គត់ គឺជា​ការ​​លើកទឹកចិត្ត​​ដល់​ប្អូនស្រី​របស់​លោក ដើម្បី​កុំ​ឱ្យ​នាង​អស់សង្ឃឹម​ក្នុង​ជីវិត​»។ លោក​​បន្ត​​ថា «​ខ្ញុំ​មាន​បងប្អូន​៦​នាក់ (​ស្រី​៣) ។ ហើយ​ខ្ញុំ​ជា​កូន​ទី​២ ឯ​​ស្រី​ពៅ ជា​កូនពៅ​គេ ។ រឿង​ដែល​ក្រុម​គ្រួសារ​ខ្ញុំ បាន​​លាក់​ពី​​ជំងឺ​ស្រី​ពៅកាល​កន្លង​​មកនោះ​ គឺ​គ្មាន​បំណង​ណា​​ផ្សេងទេ ប៉ុន្តែ​ដើម្បី​លើកទឹកចិត្ត​ដល់​ស្រី​ពៅប៉ុណ្ណោះ​»។

ក្រុម​គ្រួសារ​មិន​ចង់​និយាយ​​ថា គាត់​ឈឺ​ធ្ងន់​អីចឹង​ទេ ដើម្បី​កុំ​ឱ្យម្ចាស់​ខ្លួន​នាង​​​អស់សង្ឃឹម ព្រោះ​តែ​ការ​ចំណាយ​​​​ថវិកា​ព្យាបាល​អស់​ច្រើន​ ដោយបានបញ្ជូនទៅ​​ព្យាបាល​នៅ​ពេទ្យ​ថៃ​ជាង​៣​ឆ្នាំ ។ ហើយ​​ចុង​ក្រោយ គឺ​នៅ​ឥណ្ឌានេះ មាន​រយៈពេល​ជាង​៣​ខែមកហើយ​​ ។ ​អុី​ចឹង ​គ្រាន់តែ​និយាយ​ឱ្យ​គ្នា​មាន​សង្ឃឹម​​ប៉ុណ្ណឹង ធ្វើ​មិន​បាន​ទេ​អី? តាម​ពិត ប្អូន​ខ្ញុំ​មាន​ជំងឺ​សួតនិង​ក្រលៀន ហើ​ឮ​ថា ពេទ្យ​នៅ​ឥណ្ឌាពូកែ​ព្យាបាល​ខាង​ជំងឺ​ហ្នឹង ទើប​ក្រុម​គ្រួសារ​សម្រេចចិត្ត​បញ្ជូន​​ទៅ​ព្យាបាល​នៅ​ឥណ្ឌា ។ ​

ដូចនេះហើយសូមទស្សនិកជនជ្រៀបអោយច្បាស់នឹងគួរយល់ពីអារម្មណ៍របស់ក្រុមគ្រួសារនៃសពផង៕