លោក Jorge Mendes ជំនួយការរបស់ខ្សែប្រយុទ្ធរូបនេះ បានចេញមុខបកស្រាយហើយ ដោយជំនួសមុខ Cristiano Ronaldo ក្រោយរឿងមួយនេះបានផ្ទុះទូទាំងពិភពលោក។
លោក Mendes ក៏បាននិយាយប្រាប់សារព័ត៌មាន Marca ថា៖ «ប្រសិន Cristiano Ronaldo ពិតជាចាកចេញពីក្លិប Real Madrid មែន គេនឹងធ្វើការសម្ដែងការគោរពដឹងគុណជារៀងរហូតដល់ក្លិប ប្រធានក្លិប ក្រុមទាំងមូល ក្រុមគ្រូពេទ្យ ព្រមទាំងអ្នកគាំទ្រទាំងអស់ទូទាំងពិភពលោកហើយ។ បើមានការចាកចេញពិតមែន គឺមកពី Ronaldo ចង់បានដំណាក់កាល និងការប្រកួតប្រជែងថ្មីមួយទៀត ក្នុងអាជីពដ៏ជោគជ័យរបស់គេ»។
បន្ទាប់ពីក្លិប Juventus បានដាក់សំណើ ១០០ លានអឺរ៉ូ(ជាង១១៦ លានដុល្លារអាមេរិក) ដើម្បីទិញយក Ronaldo ពី Real Madrid ៕