TMZ បានដកស្រង់សម្តីសាក្សីពីរនាក់ដែលនិយាយថាគ្រាន់តែរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីបានចាប់ផ្តើមស្នេហាថ្មីរបស់ពួកគេតារាចម្រៀងនិងតារាម៉ូដែលបានចូលរួមភ្ជាប់ពាក្យនៅរាត្រីថ្ងៃសៅរ៍ (7 កក្កដា) នៅ Bahamas ខណៈពេលទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងស្រុក។
នៅពីក្រោយការសុំរៀបការរបស់ Justin Bieber ទៅកាន់នាង Hailey Baldwin ក៏ដោយសារតែមូលហេតុមួយនោះគឺនាង Hailey Baldwin មានផ្ទៃពោះរយៈពេលបីខែមកហើយ មុនពេលលោក Justin Bieber សុំនាងរៀបការ។
ប្រភពព័ត៌មានមួយបានទម្លាយផងដែរថា នាង Hailey Baldwin បានសម្រេចចិត្តលាក់បាំងការមានផ្ទៃពោះរបស់នាងសិន ព្រោះតែនាង ចង់ប្រកាសវា បន្ទាប់ពីព័ត៌មានទាក់ទងគ្នាជាមួយ Justin Bieber បានបែកធ្លាយ។ នៅទីបំផុតពួកគេក៏បានភ្ជាប់ពាក្យនិងគ្នាជាពិសេសខណៈនេះ Justin Bieber ក៏ជិតក្លាយជាឪពុកក្មេងផងដែរ។
ចូលរួមអបអរសារទចំពោះ Justin Bieberនិងនាង Hailey Baldwin ដែលបានក្លាយជាឪពុកម្ដាយក្មេងឆាប់ៗនេះ៕