Home ពត៍មានថ្មីៗ មូលហេតុអ្វីបានជាងងុយគេង?

មូលហេតុអ្វីបានជាងងុយគេង?

368

មនុស្សគឺពិតជាងងុយគេងនៅពេលយប់។ នោះគឺដោយសារតែ ខ្លួនប្រាណក៏ដូចជាខួរក្បាលអស់កំលាំង ដូច្នេះហើយទើបមានអារម្មណ៍ថាចង់សំរាក។ នៅពេលដែលខួរក្បាល និងរាងកាយបានសំរាកគ្រប់គ្រាន់ហើយ វាងហាក់ដូចជាបានទទួលថាមពលសំរាប់ថ្ងៃស្អែកបន្តទៀត។ ក៏ប៉ុន្តែ ភាពងងុយគេងមិនមែនមានតែពេលអស់កំលាំងនោះទេ ពេលខ្លះមិនអស់កំលាំងក៏ងងុយគេងដែរ។ ឧទាហរណ៍ដូជា នៅពេលដែលគេអោយស្តាប់រឿងដែលមិនគួរអោយចាប់អារម្មណ៍ ហើយនៅតែបន្តរយះពេលដ៏យូរទៅលើរឿងដដែលៗនោះ វាពិតជាមានអារម្មណ៍ថាធុញទ្រាន់ ហើយក៏ក្លាយទៅជាងងុយគេង។ ការសំរាកនេះគឺ ដើម្បីកុំអោយខួក្បាលដំណើរការពេក បើពុំដូចច្នោះទេ ដំណើរការនៃខួរក្បាលនឹងក្លាយជាមិនប្រក្រតី។​ គេនិយាយថា ការរៀនគណិតវិទ្យាគឺមានករណីស្មុគស្មាញដូចគ្នាច្រើន ដែលបណ្តាលអោយងងុយគេង។ ប៉ុន្តែក្នុងករណីនេះ ប្រសិនបើអ្នកមានអារម្មណ៍ថាចូលចិត្ត ហើយខំប្រឹងរៀនគណិតវិទ្យា វាពិតជាមិនងងុយគេងទេ៕