Home ពត៍មានថ្មីៗ កម្សាន្ត មួយបទពីលោក ស័ក្ដិ ចាដេត ចាក់ដោតអារម្មណ៍អ្នកចង់ត្រូវជាមួយសង្សារចាស់វិញមិនស្ទើរ

មួយបទពីលោក ស័ក្ដិ ចាដេត ចាក់ដោតអារម្មណ៍អ្នកចង់ត្រូវជាមួយសង្សារចាស់វិញមិនស្ទើរ

1698

កាលពីម្សិលមិញនេះតារាសម្ដែងវ័យក្មេងក៏ជាតារាដែលបានប្រឡងជាប់ជាមួយកម្មវិធីប្រឡងប្រជែងមួយរបស់ថៃ GMM បានបង្ហាញបទចម្រៀងថ្មីផ្ទាល់ខ្លួនរបស់លោក ដែលមានចំណងជើងថា «អាចទេស្អែកនេះ»

មិនត្រឹមតែជាតារាសម្ដែងដែលមានសមត្ថភាព សម្ដែង ប៉ុន្តែការបង្ហើរសំនៀងរបស់លោកក៏មិនធម្មតាដែរ ជាពិសេសនោះសម្រាប់បទថ្មីនេះគឺលោកជាអ្នកតែងនិពន្ធទាំងសាច់ភ្លេង និង ទំនុកច្រៀង តែម្ដង។ សម្រាប់អត្ថន័យនៃបទនេះវិញបានបង្ហាញពីបុរសម្នាក់ដែលបែកបាក់ស្នេហាហើយគិតចង់អោយមនុស្សស្រីម្នាក់នោះត្រលប់មកក្បែរខ្លួនម្ដងទៀត ចង់សុំទោសគេហើយចាប់ផ្ដើមស្នេហាម្ដងទៀត។

ទាំងសាច់ភ្លេង អត្ថន័យបទចម្រៀងនេះគឺពិតជាចាក់ដោតអារម្មណ៍ខ្លាំងសម្រាប់អ្នកដែលបែកបាក់ស្នេហានឹងចង់បានមនុស្សដែលធ្លាប់ស្រលាញ់នោះមកក្បែរខ្លួនវិញ៕

ចង់ដឹងថាបទរបស់លោក ចាដេត មានអត្ថន័យនិងពិរោះយ៉ាងណាទស្សនាវីដេអូខាងក្រោម៖