Home ពត៍មានថ្មីៗ កម្សាន្ត មើលវីដេអូនេះហើយ អ្នកអាចសឹងមិនជឿនឹងភ្នែកថាកញ្ញា ខេមរៈស្រីពៅទទួលមរណៈភាពលឿនបែបនេះទេ

មើលវីដេអូនេះហើយ អ្នកអាចសឹងមិនជឿនឹងភ្នែកថាកញ្ញា ខេមរៈស្រីពៅទទួលមរណៈភាពលឿនបែបនេះទេ

394

តារាចម្រៀងស្រីដ៏ល្បីល្បាញម្នាក់ដែលបានបាត់មុខពីសិល្បៈដោយសារតែជម្ងឺរួមរឹតនោះ កញ្ញា ខេមរៈស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ត បានទទួលមរណៈភាពហើយកាលពីម្សិលមិញនេះនៅប្រទេសឥណ្ឌាដោយសារតែជំងឺសួត និងក្រលៀនធ្ងន់ធ្ងរ យូរណាស់មកហើយប៉ុន្តែក្រុមគ្រួសារ មិនសូវជាចាប់អារម្មណ៍ប៉ុន្មាននោះទេ ពោល គឺទើបតែរយៈពេល២ខែនេះ នាងមានអាការៈធ្ងន់ធ្ងរ ទើបក្រុមគ្រួសារ សម្រេចបញ្ជូនទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យ មិនអាចជួយសង្គ្រោះជីវិតរបស់នាងបានឡើយ។

ប្រភពដដែលបន្តទៀតថា នៅពេលនេះសពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ កំពុងតែរៀបចំដឹកមកធ្វើបុណ្យ តាមប្រពៃណីនៅប្រទេសកំណើតរបស់ខ្លួន ប៉ុន្តែនៅមិនទាន់ដឹងថា នឹងមកដល់នៅពេលណានោះទេ។​

ដោយឡែកបើរំលឹកអំពីវីដេអូចាស់ពេលដែលកញ្ញា ខេមរៈ ស្រីពៅ នៅរស់ កញ្ញាបានប្រឹង Live វីដេអូ ទាំងទឹកមុខស្លេកស្លាំង ដើម្បីប្រាប់ថា កញ្ញា ពេលនេះមិនអីទេ ជំងឺបានធូស្បើយហើយ ក្នុងនោះកញ្ញាក៏បានបង្ហោះសារបែបនេះថា: «​បងប្អូន​ក្នុង​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​គ្នា ប្រាកដជា​នៅ​រង់ចាំ​នាង​ខ្ញុំ ឲ្យ​មក​ចូល​សិល្បៈ​វិញ កុំ​បារម្ភ​អី​ណា នាង​ខ្ញុំ​ប្រាកដជា​ចូល​សិល្បៈ​វិញ ចង់​និយាយ​ថា​ស្រឡាញ់​អ្នក​ទាំងអស់​គ្នា កុំ​ភ្លេច​ជួយ Like Comment និង Share បន្ត​ដើម្បី​ឲ្យ​បងប្អូន​បានដឹង​អស់​គ្នា​» ទស្សនារួចស្រក់ទឹកភ្នែក ។

ចង់ជ្រាបច្បាស់ទស្សនាវីឌីអូខាងក្រោម៖