Home ពត៍មានថ្មីៗ មេដឹកនាំគណបក្សប្រឆាំងលោកស្រី Keiko Fujimori ត្រូវតុលាការចាប់ដាក់ពន្ធនាគារ

មេដឹកនាំគណបក្សប្រឆាំងលោកស្រី Keiko Fujimori ត្រូវតុលាការចាប់ដាក់ពន្ធនាគារ

369

មេដឹកនាំបក្សប្រឆាំងប៉េរូ លោកស្រី Fujimori ត្រូវតុលាការចាប់ដាក់ពន្ធនាគារយៈពេល៣ឆ្នាំ ដោយសារខ្លាចរត់ទៅក្រៅប្រទេសខណៈលោកស្រីកំពុងរង់ចាំការជំនុំជម្រះក្នុងសំណុំរឿងពុករលួយ។

លោកស្រី Fujimori ត្រូវបានគេចោទប្រកាន់ថាបានទទួលសំណូក ១.២លានដុល្លារ ពីក្រុមហ៊ុន សំណង់ដ៏ធំមួយនៅក្នុងប្រទេសប្រេស៊ីលឈ្មោះ Odebrecht កាលពីឆ្នាំ២០១១។ ក៏ប៉ុន្តែ លោកស្រីបានច្រានចោល ការចោទប្រកាន់នេះ ដោយអះអាងថាវាគឺជាចេតនានយោបាយ។

កាលពីដើមឆ្នាំ២០១៨នេះ អតីតប្រធានាធិបតីប៉េរូ លោក Pedro Pablo Kuczynski ក៏បានលាលែងពីតំណែង ផងដែរ ដោយសារតែរឿងអាស្រូវពុករលួយមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុន Odebrecht៕