Home ពត៍មានថ្មីៗ ម្ចាស់ មី ល្ពៅ ខេត្តត្បូងឃ្មុំបានប្រកាសថាខ្លួនរង់ចាំទទួលគ្រប់អ្នកវិនិយោគ ដើម្បីអោយមីល្ពៅកាន់តែល្បីនិងមានការផលិតកាន់តែធំ!

ម្ចាស់ មី ល្ពៅ ខេត្តត្បូងឃ្មុំបានប្រកាសថាខ្លួនរង់ចាំទទួលគ្រប់អ្នកវិនិយោគ ដើម្បីអោយមីល្ពៅកាន់តែល្បីនិងមានការផលិតកាន់តែធំ!

417

លោក ​ស្រេង​ ​លី​ហេង​ ដែលជាអ្នកបង្កើត មីល្ពៅ ប្រចាំខេត្តត្បូងឃ្មុំ គាត់បានបញ្ចប់ការសិក្សា សា​ផ្នែក​ធ្វើ​នំ​នៅ​រាជធានី​ភ្នំពេញ​ ហើយលោកក៏បានសាកល្បងធ្វើមីល្ពៅបានយ៉ាងជោគជ័យ មានរសជាតិឆ្ងាញ់ ហើយក៏ទទួលបានការគាំទ្រច្រើនពីអ្នកគាំទ្រប្រចាំខេត្ត ត្បូងឃ្មុំផងដែរ។

ម្យ៉ាងវិញទៀតលោក ​ស្រេង​ ​លី​ហេង​ មានគំនិតផ្ទុយស្រលះពីម្ចាស់ មីល្ពៅបាត់ដំបង ដោយគាត់មានមហិច្ឆតា បើកទូលាយនូវរាល់ការវិនិយោគលើមីល្ពៅនេះអោយកាន់តែទូលំទូលាយហើយចង់អោយការផលិតមីល្ពៅកាន់តែធំ។

​យុវជនទី ២​ ​ដែល​រក​ឃើញ​រូបមន្ត​ផលិត​មី​ល្ពៅ​នេះ​បាន​និយាយ​ថា​ ​«​ទាក់ទង​នឹង​អាជីវកម្ម​ដែល​ផលិត​ខ្នាត​ធំ​ ​ប្រសិនបើ​មាន​បងប្អូន​ណា​ ​ឬ ​អ្នកណា​ដែល​មានបំណង​ចង់​វិនិយោគទុន​ ​គឺ​ខ្ញុំ​ស្វាគមន៍​យ៉ាង​រីករាយ ​។​ ​ពិសេស​បើ​មាន​បងប្អូន​ណា​មាន​បច្ចេកទេស​​ក្នុង​ការសម្ងួត​មីនេះ​ ​ហើយ​ចង់​ចែករំលែក​បទពិសោធន៍​មក​ខ្ញុំ​ ​ខ្ញុំ​ក៏​រីករាយ​ស្វាគមន៍​ដូចគ្នា​»​ ​។​

​ចំពោះ​មូលហេតុ​សំខាន់​ដែល​លោក​បើកឱកាសឲ្យ​អ្នក​វិនិយោគ​ ​ព្រោះ​បច្ចុប្បន្ន​នេះ​មាន​តម្រូវការ​ច្រើន​ ​រី​ឯ​ការផលិត​របស់​លោក​នៅតែ​ជា​លក្ខណៈ​គ្រួសារ​ធ្វើឲ្យ​ការផ្គត់ផ្គង់​មិនទាន់​ទៅតាម​តម្រូវការ​នៅឡើយ​ ។​ ​លី​ហេង​ ​ប្រាប់​ថា​ ​ក្នុងរយៈពេល ១០ ម៉ោង​ ​លោក​ផលិត​បានតែ ១០០ គីឡូ​មី​តែប៉ុណ្ណោះ​ ​ចំណែក​ឯ​តម្រូវការ​គឺ​លើស​នេះ ​។​ ​ដូច្នេះហើយ​បើ​មានការ​វិនិយោគ​គឺ​ល្អ​បំផុត​ ​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​នៅ​លើ​ទីផ្សារ​ ​ពង្រឹង​អាជីវកម្ម​ឲ្យ​កាន់តែ​រឹងមាំ​ ​ពិសេស​នោះ​ប្រសិនបើ​អាជីវកម្ម​រីក​ដុះដាល​កាន់តែ​ធំ​ ​ក៏​ជួយ​ផ្ដល់​ការងារ​ដល់​យុវជន​កម្ពុជា​ទៀតផង ​។

​ដោយឡែក​ពាក់ព័ន្ធ​នឹង​មី​ល្ពៅ​នៅ​បាត់ដំបង​វិញ​លោក​លើកឡើង​ថា​ ​បើ​មី​ល្ពៅ​បាន​ចុះបញ្ជី​កម្មសិទ្ធិ​បញ្ញា​ ​ដាក់​ថា​មី​ល្ពៅ​បាត់ដំបង​ ​លោក​ក៏អាច​ចុះបញ្ជី​បាន​ដូចគ្នា​ ​ជា​មី​ល្ពៅ​មេមត់​ ​ព្រោះ​ក្នុង​សេដ្ឋកិច្ច​ទីផ្សារសេរី​ ​មាន​ផលិតផល​ដូចគ្នា​ជាច្រើន​លើ​ទីផ្សារ​ ​សំខាន់​ថា​តើ​អាជីវកម្ម​ណា​ដែល​កាន់កាប់​លើ​ទីផ្សារ​បាន​ច្រើនជាង​ប៉ុណ្ណោះ​ ៕​