Home ពត៍មានថ្មីៗ ប្លែកៗ ម្ដាយស្ទើរគាំងបេះដូង!ពេលដឹងថាកូនស្រីលួចយក credit card របស់ម្ដាយទិញ Item ក្នុង game អស់ជិតជាង ២ម៉ឺនដុល្លារ

ម្ដាយស្ទើរគាំងបេះដូង!ពេលដឹងថាកូនស្រីលួចយក credit card របស់ម្ដាយទិញ Item ក្នុង game អស់ជិតជាង ២ម៉ឺនដុល្លារ

530

ថ្មីៗនេះ មានព័ត៏មាន ហួសចិត្តមួយបាន កើតឡើងនៅ តំបន់ ឈឺងទូ ប្រទេស ចិន លោកស្រី លួរ បានរៀបរាប់ថា ក្រោយពី រើផ្ទះដូរមក នៅទីតាំងថ្មីនេះមិនបានប៉ុន្មាន គ្រួសារនាងបែរជាជួបរឿងលើស ស្មាន គឺលុយក្នុងបញ្ជីធនាគារទាំងអស់ដែលត្រៀមទុកសំរាប់ការ តុបតែងផ្ទះ ទិញ គ្រឿងសង្ហារឹម នឹង ភ្លើងបំពាក់ក្នុងផ្ទះ ត្រូវបានបាត់ ពីចំនួន 139,345 ¥ ( ជាង2ម៊ឺន ដុល្លារ) នៅសល់ត្រឹម 1.84¥ (0.27ដុល្លារ)។

ពេលនាង ទៅធ្វើការត្រួតពិនិត្យនៅធនាគារទើបដឹង ថាលុយទាំងអស់ ត្រូវបានចាយពីធនាគារក្នុងរយៈពេល 12ថ្ងៃ ដើម្បីទិញ Item ក្នុង game ដោយកូនស្រីវ័យ 8 ឆ្នាំរបស់នាង។

កូនស្រីបានសារភាពថា គេបានលួចយក credit card របស់ម្ដាយទៅ ភ្ជាប់នឹង ហ្គេម មួយហើយនាង ក៏បានចុចទិញ Item ហ្គេម ជាបន្តបន្ទាប់ តាំងពីតំលៃត្រឹម 30¥រហូតដល់តំលៃ1000 ¥ រហូតដល់លុយក្នុង Credit card អស់ចុចទិញលែងបាន ។

មិនត្រឹមតែប៉ុណ្ណោះ កូនស្រី បានយក Credit card ម្ដាយទៅផ្ជាប់ជាមួយ game របស់មិត្ត ជិតស្និទ វ័យ 11 ឆ្នាំម្នាក់ទៀតផងដែរ ក្នុងរយះពេល12ថ្ងៃ មិត្តរបស់កូនស្រី ទិញ Item ក្នុង game ច្រើនរហូតដល់ 13,820 ¥ (ជាង2000ដុល្លារ)ធ្វើអោយអ្នកទាំងពីរ មានItem ហ្គេម ឡូយៗ បំផុតក្នុងហ្គេម ។

អ្នកម្ដាយបានអោយដឹងថា នាងបានរៀបចំឯកសារទៅខាងក្រុមហ៊ុនហ្គេមហើយដើម្បីស្នើរសុំអោយមានដោះស្រាយទាក់ទងទៅនឹងរឿងនេះ ៕