Home ពត៍មានថ្មីៗ ម្នាក់ខ្វាក់ម្នាក់ពិការជនជាតិចិនពីររូបបានធ្វើរឿងដ៏អស្ចារ្យមួយរួមគ្នាសម្រាប់ប្រទេសជាតិ(មានវីដេអូ)

ម្នាក់ខ្វាក់ម្នាក់ពិការជនជាតិចិនពីររូបបានធ្វើរឿងដ៏អស្ចារ្យមួយរួមគ្នាសម្រាប់ប្រទេសជាតិ(មានវីដេអូ)

325

បុរសជនជាតិចិនពីរនាក់ ម្នាក់ពិការភ្នែកទាំងពីរ និងម្នាក់ទៀតពិការដៃទាំងពីរបានធ្វើរឿងដ៏អស្ចារ្យមួយរួមគ្នា ប្រែក្លាយតំបន់ដីត្រូវគេបោះបង់ចោលឱ្យ ក្លាយជាតំបន់ព្រៃឈើ ជាមួយការដាំដើមឈើបានជិត១០,០០០ដើម។ នេះបើតាមការចេញផ្សាយ ពីគេហទំព័រ Maxisciences នាពេលថ្មីៗនេះ។

លោក Jia Haixia និងលោក Jia Wenqi ជាអ្នករស់នៅក្នុងភូមិដ៏តូចមួយឈ្មោះ Yeli ប្រទេសចិន ហើយអ្នកទាំងពីរសុទ្ធតែជនពិការដូចគ្នា។ លោក Jia Haixia ពិការភ្នែកទាំងពីរ រីឯលោក Jia Wenqi ពិការដៃទាំងពីរតាំងតែនៅក្មេងមកម្ល៉េះ។

ទោះបីជាពួកគាត់ពិការក៏ពិតមែនតែមិនមែនពិការទាងចិត្តនោះទេពួកគាត់មានមហិច្ឆតាបានបង្កឱ្យអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ចិនភ្ញាក់ផ្អើលយ៉ាងខ្លាំង តាមរយៈការខិតខំប្រឹងប្រែងកែប្រែតំបន់ត្រូវគេបោះបង់ចោលឱ្យក្លាយជាតំបន់ព្រៃឈើមួយ ជាមួយការដាំដើមឈើបានជិត១០,០០០ដើម។

លោក Jia Haixia បាននិយាយថា «ខ្ញុំគឺជាដៃរបស់គាត់ ហើយគាត់គឺជាភ្នែករបស់ខ្ញុំ» គំរោងរបស់អ្នកទាំងពីរដែលចាប់ផ្ដើមអស់ជិត១៣ឆ្នាំ មកទល់នឹងពេលបច្ចុប្បន្ន៕