តារាចម្រៀងប៉ុបវ័យក្មេងដ៏មានប្រជាប្រិយភាពក្នុងស្រទាប់យុវ័យទូទាំងពិភពលោក Justin Bieber បន្ទាប់ពីរងការរិះគន់ចំពោះការតុបតែងខ្លួនប្លែកដែលសឹងតែដូចអ្នកសុំទានជាមួយសក់វែងរញ៉េរញ៉ៃទុកពុកមាត់ស្លៀកពាក់ពិបាកភ្នែកមើលពីសំណាក់អ្នកគាំទ្រពេលនេះរូបគេបានផ្លាស់ប្តូរហើយ។
ម្ចាស់បទ Sorry ថ្មីៗនេះបានបង្ហោះរូបភាពរបស់ខ្លួននៅថ្ងៃទី ៣១ ខែតុលានេះនៅលើបណ្តាញសង្គម Instagram Story របស់លោកជាមួយនិងម៉ូតសក់ថ្មីដែលលោកបានថត Selfie នៅមុខកញ្ចក់ ហើយក៏បានកោរពុកមាត់ដែលបានបង្ហាញពីភាពសង្ហាររបស់លោកសារជាថ្មីម្ដងទៀតសម្រាប់អ្នកគាំទ្រ។
ដូច្នេះសម្រាប់ពេលនេះ Bieber មានភាពស្រស់សង្ហារទាក់ទាញសម្រាប់អ្នកគាំទ្រនារីៗវិញហើយ។
អបអរសាទរលោក Justin Bieber សម្រាប់ការវិលត្រលប់មកសភាពដើមវិញ!