មនុស្សមួយចំនួនពិតជាប្រហែសណាស់ ករណីចាក់សាំងម៉ូតូ មិនពន្លត់ម៉ាស៊ីន បណ្តាលឲ្យឆាបឆេះ ស្លាប់កូនប្រុសបង្កើតម្នាក់ របួសមនុស្សជាច្រើននាក់ នៅចំណុចភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០១៩ ខែកុម្ភ: ឆ្នាំ ២០១៩ ។

ជនរងគ្រោះចំនួន០៥នាក់ ៖ ១.ឈ្មោះ ថា ប្រុសថេត ភេទប្រុសអាយុ០៣ឆ្នាំ ជនជាតិខ្មែរ (ស្លាប់) ២.ឈ្មោះ ខុញ ចន្ថា ភេទប្រុស អាយុ៣៤ឆ្នាំ របួសធ្ងន់ (ឪពុករបស់សព) ៣.ឈ្មោះ ផុន ខេង ភេទស្រី អាយុ៥៥ឆ្នាំ របួសធ្ងន់ (យាយរបស់សព) ៤.ឈ្មោះ គឹម ស្រីម៉ៅ ភេទស្រី៣៥ឆ្នាំ របួសស្រាល (អុំរបស់សព) ៥.ឈ្មោះ ថា ស្រីម៉ី ភេទស្រី អាយុ០៥ឆ្នាំ របួសស្រាល (បងបង្កើតរបស់សព) ៦.ឈ្មោះ យឹម ស៊ីម៉ន ភេទស្រី អាយុ២៣ឆ្នាំ មិនរងរបួសឡើយ (ម្ដាយរបស់សព)។
អ្នកទាំងប្រាំនាក់ រស់នៅភូមិវាលបីចក្រីហេង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។


នៅទីតាំង និងវេលាថ្ងៃកើតហេតុ ឈ្មោះ ខុញ ចន្ថា បានជិះម៉ូតូឌុបក្រុមគ្រួសារទាំងប្រាំនាក់ខាងលើ ហើយបានចូលចាក់សាំងនៅផ្ទះរបស់ឈ្មោះ ម៉ាន ភះ ដោយមិនបានពន្លត់ម៉ាស៊ីនម៉ូតូទេ ខណ:សមាជិកក្រុមគ្រួសារ ក៏មិនបានចុះពីលើម៉ូតូដែរ ឲ្យតែប្រពន្ធឈ្មោះ យឹម ស៊ីម៉ន ចុះទៅឲ្យប្រាក់ថ្លៃសាំងតែម្នាក់ឯង ហើយឈ្មោះ ម៉ាន ភះ (អ្នកលក់សាំង) រវល់នៅមើលចៅយំ មិនបានទៅចាក់សាំងឲ្យ ហើយឈ្មោះ ខុញ ចន្ថាបានយកសាំងមួយដប ចាក់ម៉ូតូខ្លួនឯង បណ្ដាលឲ្យឆាបឆេះ ក្រុមគ្រួសារនៅលើម៉ូតូ និងឆាបឆេះខ្លួនឯងផងដែរ ហើយជាអកុសលកូនរបស់ខ្លួនឈ្មោះ ថា ប្រុសថេត បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក៏ស្លាប់បាត់បង់ជីវិត នៅពាក់កណ្តាលផ្លូវ។ ចំណែកអ្នកដែលរបួសធ្ងន់ស្រាលទាំងបួននាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ សព ក្រោយពីសមត្ថកិច្ច ធ្វើការពិនិត្យរួច ក៏ប្រគល់ជូនទៅម្ដាយបង្កើតរបស់សព យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕