Home ពត៍មានថ្មីៗ រន្ធត់ណាស់!សិស្សសាលាម្នាក់ស្លាប់ម្នាក់រងរបួសធ្ងន់ដោយសារដើមត្នោតរលំសង្កត់លើ

រន្ធត់ណាស់!សិស្សសាលាម្នាក់ស្លាប់ម្នាក់រងរបួសធ្ងន់ដោយសារដើមត្នោតរលំសង្កត់លើ

43

សិស្សសាលាម្នាក់ស្លាប់ម្នាក់ទៀតរងរបួសធ្ងន់ក្រោយបុរស០២នាក់បានអារដើមត្នោតមិនប្រុងប្រយ័ត្នរលំសង្កត់ពីលើ ។

តាមសរចក្តីរាយការណ៍បានឲ្យដឹងថានៅវេលាម៉ោង១១:២០នាទីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩នេះ នៅចំណុចមុខសាលាបឋមសិក្សា ចំបក់រង្សី ស្ថិតក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង មានករណីកាប់រំលំដើមត្នោតបណ្ដាលឱ្យដួលសង្កត់ត្រូវសិស្សសាលាចំនួន២ នាក់បណ្តាលឲ្យម្នាក់ស្លាប់និងម្នាក់ទៀតរងរបួស។

១-ឈ្មោះ សា ម៉ៃសំ ភេទស្រី អាយុ១៤ឆ្នាំ (ស្លាប់) ២-ឈ្មោះ សេន អាលី ភេទប្រុស អាយុ១២ ឆ្នាំ រងរបួស។ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិសាត់។

រីឯជនសង្ស័យជាអ្នកអាររំលំដើមត្នោតមានគ្នាពីរនាក់ ៖

១-ឈ្មោះតុល ណាង ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ។

២-ឈ្មោះ ផាន់ ជីម ភេទប្រុស អាយុ ២៦ ឆ្នាំ អ្នកទាំងពីររស់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីកើតហេតុជនសង្ស័យត្រូវបានកងរាជអាវុធហត្ថស្នាក់ការសន្តិសុខ ៥០១ ឃាត់ខ្លួនបានដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕