Home ពត៍មានថ្មីៗ រន្ធត់ណាស់!អគ្គីភ័យឆាប់ឆេះរោងចក្រផលិតពូកមិនទាន់រលត់នៅឡើយឆេះកាន់តែខ្លាំងឡើងៗនឹងមានការបាក់រលំអគារផងដែរ(មានវីដេអូ)

រន្ធត់ណាស់!អគ្គីភ័យឆាប់ឆេះរោងចក្រផលិតពូកមិនទាន់រលត់នៅឡើយឆេះកាន់តែខ្លាំងឡើងៗនឹងមានការបាក់រលំអគារផងដែរ(មានវីដេអូ)

386

ករណីអគ្គីភ័យឆាបឆេះរោងចក្រផលិតពូកនៅតែបន្តឆេះកាន់តែខ្លាំងឡើងៗយ៉ាងសន្ធោសន្ធៅទោះបីជាមានការអន្តរាគមន៍ពីសំណាក់ក្រុមអ្នកពន្លត់អគ្គីភ័យនិងសមត្ថកិច្ចក៏ដោយ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១និង២៩នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិចម្រើនផល សង្កាត់បឹងទំពន់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយរហូតមកទល់នឹងម៉ោង៥រសៀលនេះ មិនទាន់រលត់នៅឡើយទេ បែរជាកាន់តែឆេះរឹតតែខ្លាំងឡើងៗ បានធ្វើអោយមានការបាក់រលំអគារចុះមកក្រោម ដោយកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ កំពុងជម្លៀសប្រជាពលរដ្ឋដែលមានទីលំនៅនៅម្ដុំទីតាំងកើតហេតុទៅកន្លែងមានសុវត្ថិភាពផងដែរ៕

ករណីអគ្គិភ័យកំពុងឆាបឆេះរោងចក្រផលិតពូក យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងរថយន្តពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍បាញ់ពន្លត់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១និង២៩នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិចម្រើនផល សង្កាត់បឹងទំពន់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយរហូតមកទល់នឹងម៉ោង៤និង៣៦នាទីរសៀលនេះ មិនទាន់រលត់នៅឡើយទេ បែរជាកាន់តែឆេះរឹតតែខ្លាំងឡើងៗ ដោយកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ កំពុងអន្តរាគមន៍យ៉ាងស្រស្រាក់ស្រស្រាំ និងកំពុងជម្លៀសមនុស្សចេញផងដែរ៕

Posted by TVFB on Friday, 23 August 2019

អគ្គិភ័យដែលឆេះរោងចក្រផលិតពូក មិនទាន់រលត់ទេ តែកំពុងឆេះរឹតតែខ្លាំងឡើងៗ ពេលនេះសមត្ថកិច្ចកំពុងជម្លៀសប្រជាពលរដ្ឋចេញទីតាំងកើតហេតុ នៅចំណុចភូមិចម្រើនផល សង្កាត់បឹងទំពន់ ក្នុងខណ្ឌមានជ័យ រាជធានិភ្នំពេញ ដោយកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ កំពុងអន្តរាគមន៍យ៉ាងស្រស្រាក់ស្រស្រាំ

Posted by TVFB on Friday, 23 August 2019