Home ពត៍មានថ្មីៗ បច្ចេកវិទ្យា រូបភាព Milky Way ដ៏អស្ចារ្យ​បំផុត ត្រូវបានផ្តិតយកដោយកែវយឺត​ដែលមានមូលដ្ឋាននៅឈីលី!

រូបភាព Milky Way ដ៏អស្ចារ្យ​បំផុត ត្រូវបានផ្តិតយកដោយកែវយឺត​ដែលមានមូលដ្ឋាននៅឈីលី!

1438

បើតាមការ​ដកស្រង់ការផ្សាយ​ចេញពីវែបសាយ Space.com នៅរសៀលថ្ងៃ​អង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨នេះបានបង្ហាញទិដ្ឋភាពដ៏រំភើបអស្ចារ្យ​​នៃវត្តមានរបស់​កាឡាក់ស៊ី Milky Way ដែលពោរពេញទៅ​ដោយ​បណ្តុំពពកធូលី​ ក៏ដូចជាឧស្ម័ន​អវកាស រួមទាំង​កញ្ចុំផ្កាយ​ភ្លឺចែងចាំងរាប់ពាន់លានដួង បានបង្ហាញខ្លួនលើផ្ទៃមេឃ​នាពេលរាត្រី នៅពីលើមជ្ឈមណ្ឌល​តាមដានលំហអវកាស ALMA ដែលស្ថិត​នៅភាគខាងជើង​ប្រទេស​ឈីលី។

មជ្ឈមណ្ឌល ALMA ផ្សំឡើងពីចាន​អង់តែនសរុប​ ៦៦គ្រឿង នៅលើវាល​ខ្សាច់ Atacama នៃប្រទេស​ឈីលី ហើយវា​គ​ជាកែវយឺតដ៏​មានអានុភាពបំផុត​នៅលើផែនដី សម្រាប់ការ​សង្កេតទៅលើធូលី​ និងឧស្ម័នម៉ូលេគុលក្នុងចក្រវាឡ ហើយ​ភពអេលៀន និងប្រព័ន្ធព្រះអាទិត្យក៏ស្ថិតនៅ​ក្នុងមុខព្រួញ នៃការតាមដាន​របស់វាផងដែរ។

ALMA ត្រូវបាន​រចនាឡើង ដើម្បីសិក្សា​ទៅលើ ​កញ្ចុំផ្កាយ ប្រព័ន្ធភព កាឡាក់ស៊ី ព្រមទាំងទម្រង់ជីវិត ដើម្បីជួយអ្នកវិទ្យាសាស្រ្ត​​បកស្រាយសំណួរ​​ស៉ីជម្រៅមួយចំនួន ទាក់ទិននឹងដើម​​កំណើតរបស់ចក្រវាឡ។ ការជ្រើសរើសយក​ទីតាំងខាងលើ​នៅក្នុង​ប្រទេសឈីលីនោះ ក៏ព្រោះ​តែតំបន់នោះ មានអាកាសធាតុ​អំណោយ និងមេឃ​ស្រឡះល្អ​បំផុតជាងទីណាៗ​លើភពផែនដី ដែលអាចឲ្យ​កែវយឺត​បញ្ចេញ​សមត្ថភាព​ដ៏អស្ចារ្យ៕