Home ពត៍មានថ្មីៗ កម្សាន្ត រំដួលលិចទឹកឈ្នះពានរង្វាន់បាន២ក្នុងថ្ងៃតែមួយ ជាមួយឈុតកែឆ្នៃពីកន្ទេលស្លឹករំចេក

រំដួលលិចទឹកឈ្នះពានរង្វាន់បាន២ក្នុងថ្ងៃតែមួយ ជាមួយឈុតកែឆ្នៃពីកន្ទេលស្លឹករំចេក

2790

អ្នកទាំងអស់គ្នាធ្លាប់បានដឹងមកហើយពីព៌តមានជាច្រើនរបស់កញ្ញា រំដួលលិចទឹក ដែលជាអ្នកច្នៃម៉ូតសម្លៀកបំពាក់កែច្នៃ និង ជាអ្នកជំនាញផាត់មុខសម្រាប់កំពូលតារាល្បីប្រចាំប្រទេស។

 

ថ្មីៗនេះផងដែរលោក ម៉ិញវ៉ាន់ដា ដែលគេស្គាល់ថាជារំដួលលិចទឹកគាត់បានច្នៃម៉ូតសម្លៀកបំពាក់បុរាណជាតួអប្សរា ដែលច្នៃសំពត់ពីកន្ទេលស្លឹករំចេក និងច្នៃម្កុដពីក្រដាសកាតុង រំដួលលិចទឹក បានបន្ថែមទៀតថា ការសម្រេចបានជារូបរាងនេះគឺធ្វើឡើងជាក្រុមមិនមែនគាត់តែម្នាក់ឯងធ្វើទាន់នោះទេ។

 

សំរាប់ឈុតសម្លៀកបំពាក់មួយឈុតនេះរំដួលលិចទឹកបានស្លៀកចូលរួមកម្មវិធី ខួបគ្រួសារតារាកម្ពុជានិង ពិធីបំពាក់មេដៃដល់សិល្បៈក៏ ឆ្នើមក្នុងកិច្ចការងារសង្គម ដោយក្នុងកម្មវិធីនោះក៏មានការប្រកួត ឈុតបុរាណ ចឹងបងក៏ច្នៃឈុត អប្សរាអង្គរ ពីកន្ទេលស្លឹករំចេកនិងម្កុដច្នៃពី សំបកកេសក្រដាស ( សំរាម ) ហើយក៏ឈ្នះពានរង្វាន់ចំនួន២ គឺ ពានតារាលេចធ្លោផ្នែករំលេចឈុតបុរាណច្នៃប្រឌិត និងពានតារាឆ្នើមប្រចាំគ្រួរសារតារាកម្ពុជាលេចធ្លោជាងគេក្នុងស្រទាប់មហាជន”៕