Home ពត៍មានថ្មីៗ រំលឹកកាលពីឆ្នាំ2013 ដែលនិស្សិតពេទ្យឆ្នាំទី៦ម្នាក់ បង្ករសោកនាដកម្មយ៉ាងធ្ងន់ធ្ងរដោយ​ការបុករះលើកុមារតូចៗនិងមនុស្សចាស់ស្លាប់យ៉ាងអនោជអធម

រំលឹកកាលពីឆ្នាំ2013 ដែលនិស្សិតពេទ្យឆ្នាំទី៦ម្នាក់ បង្ករសោកនាដកម្មយ៉ាងធ្ងន់ធ្ងរដោយ​ការបុករះលើកុមារតូចៗនិងមនុស្សចាស់ស្លាប់យ៉ាងអនោជអធម

425

បកទៅរឿងហេតុដែលកើតឡើងកំឡុងឆ្នាំ ២០១៣ ដែលកូនស្រីរបស់ប្រធានមន្ទីរពេទ្យក្រុងតាខ្មៅ ជានិស្សិតពេទ្យឆ្នាំទី៦ម្នាក់បានបង្ករសោកនាដកម្មយ៉ាងធ្ងន់ធ្ងរដោយ​ការបុករះបណ្តាលអោយមានកុមារតូចៗនិងមនុស្សចាស់ខ្លះស្លាប់ខ្លះពិការមកដល់បច្ចុប្បន្នជាច្រើននាក់ ដោយការបើកបរខ្វះសីលធម៌និង ខ្វះការទទួលខុសត្រូវ ហើយក៏ត្រូវបានព្យួរទោសក្រោមហេតុផលមានសតិមិនគ្រប់គ្រាន់ឬសសៃប្រសាទ ។

នេះបើបកមកមើលទិដ្ឋភាពបច្ចុប្បន្ននេះវិញបានឆ្លុះបញ្ចាំងអោយឃើញថាវាមិនសូវខុសគ្នាប៉ុន្មានទេ ខណៈជនល្មើសព្យាយាមរកលេសគ្រប់បែបយ៉ាងដើម្បីខ្លួនទទួលបានការសម្រាលទោស។ អ្នកដែលស្លាប់គឺមិនអាចមកវិញទេភាពឈឺចាប់របស់ក្រុមគ្រួសាររបស់ជនរងគ្រោះក៏មិនងាយនឹងភ្លេចនៅពេលដែលមើលឃើញជនល្មើសរស់នៅដោយភាពហ៊ឺហាឡូយឆាយដោយគ្រាន់តែជាប់ទោសត្រឹមរយៈពេលខ្លីនោះ។

សង្ឃឹមថាច្បាប់នឹងកាន់តែតឹងតែងចំពោះករណីបែបនេះ ជាពិសេសសង្ឃឹមថាប្រជាជនទាំងអស់សីលធ៌ម គុណធ៌មក្នុងការបើកបរចេះយោគយល់អាធ្យាស្រ័យគ្នាកុំអោយមានវិប្បដិសារីនាពេលក្រោយ៕