កំពូលតារាចម្រៀងល្បីឈ្មោះ ប្រចាំប្រទេសកម្ពុជា និងជាតារាមួយរូប ដែលនៅតែអាចរក្សាប្រជាប្រិយភាពបានជានិច្ច ទោះមានកូនទន្ទឹមខ្លួន និងភរិយាហើយក្តី។ យ៉ាងណាមិញ លោក ព្រាប សុវត្ថិ ត្រូវបានមហាជន ស្ទើរពាសពេញផ្ទៃប្រទេស កត់សម្គាល់ឃើញថា ទំនាក់ទំនងស្នេហារបស់លោកជាមួយនឹងភរិយា ហាក់ចុះសម្រុងគ្នា និងកាន់តែមានភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈអ្នកសិល្បៈភាគច្រើនតែងតែមានរឿងរកាំរកូសគ្នារហូត ពោលគឺមានរឿងអាស្រូវ បែកបាក់គ្នាជាដើម។
ថ្មីៗនេះ មានវីដេអូមួយ ដែលជាការបកស្រាយចម្រៀងរួមគ្នា របស់លោក ព្រាប សុវត្ថិ ជាមួយនឹងភរិយា នៅក្នុងថ្ងៃមង្គលការរបស់ពួកគេកាលពីឆ្នាំ១៩៩៧ ត្រូវបានចែករំលែកលើបណ្តាញសង្គម YouTobe ពិតជាមានភាពផ្អែមល្ហែម គួរឲ្យច្រណែនមែន។
គួរបញ្ជាក់ថា លោក ព្រាប សុវត្ថិ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយា របស់លោកនៅក្នុងឆ្នាំ ១៩៩៧ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ និងស្ងើចសរសើរ មិនដាច់ពីមាត់នោះគឺ ជីវិតគ្រួសាររបស់លោក គឺពោរពេញទៅដោយសេចក្ដីសុខ សុភមង្គលយ៉ាងខ្លាំង៕
ចង់ដឹងថាអ្នកទាំងពីរបកស្រាយបានពិរោះយ៉ាងណាទស្សនាវីដេអូខាងក្រោម៖